Sunday, October 18, 2009

-មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​៦​រូប​ត្រូវ​កោះ​ហៅ​ធ្វើ​សាក្សី

សហចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​របស់​តុលាការ​ខ្មែរ​ក្រហម​លោក ម៉ាកសែល ឡឺម៉ុង (Marcel Lemonde) បាន​កោះ​ហៅ​សាកសួរ​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល ថ្នាក់​ដឹកនាំ​រដ្ឋសភា និង​ព្រឹទ្ធសភា​ក្នុង​នាម​ជា​សាក្សី នៅ​ក្នុង​សំណុំ​រឿង​០០២។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើការ​អត្ថាធិប្បាយ​បឋម​ថា តុលាការ​ខ្មែរ​ក្រហម​ហាក់​កំពុង​ទាញ​យក​ដើម​បណ្តឹង​ទៅ​ធ្វើ​ជា​សាក្សី។ាភិបាលខ្មែរ​លោកហ៊ុន សែន​មិនបាន​យឺតយ៉ាវ​ក្នុងការ​ធ្វើ​អត្ថាធិប្បាយ​ឡើយ នៅ​ពេល​ដែល​សមាជិក​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល និង​ជាពិសេស រួម​មាន​ទាំង​ថ្នាក់​ដឹក​នាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ត្រូវ​តុលាការ​ខ្មែរ​ក្រហម​កោះ​ហៅ​សាកសួរ។ គឺ​ជា​ការ​កោះ​ហៅ​សាកសួរ ​ដើម្បី​ស្តាប់​ចម្លើយ​ក្នុង​នាម​ជា​សាក្សី​នៅ​ក្នុង​សំណុំ​រឿង​០០២។ ពោល​គឺ​នៅក្នុង​ក្របខ័ណ្ឌ​នៃកិច្ច​ស៊ើបសួរ​ដែល​កំពុង​ដំណើរការ​ប្រឆាំង​នឹង​នួន ជា អៀង សារី ខៀវ សំផន និងជន​ដទៃ​ទៀត។

តាមរយៈឯកសារ​ចុះថ្ងៃទី​២៥​កញ្ញា សហចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​លោក ម៉ាកសែល ឡឺម៉ុង (Marcel បាន​អញ្ជើញ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល និង​ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា​ទាំងអស់​៦​រូប​អោយ​មក​ផ្តល់​ចម្លើយ​ក្នុង​សំណុំ​រឿង​០០២​ក្នុង​ឋានៈ​ជា​សាក្សី។ អ្នក​ទាំង​៦​រូប​នោះ​រួម​មាន លោក​ ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ និង​ជាប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា លោក គាត ឈន់​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច លោក ហោ ណាំហុង​ ឧបនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួងការ​បរទេស និង លោក ស៊ីម កា លោក អ៊ុក ប៊ុនឈឿន​ជា​សមាជិក​ព្រឹទ្ធសភា។

នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​មិន​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងក្លា​ឡើយ តែ​វា​គ្រាន់តែ​ជា​ការ​ចាប់​អារម្មណ៍​ដំបូង​របស់​លោក​តែ​ប៉ុណ្ណោះ។ លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​បាន​ចាត់ទុក​ការ​កោះ​ហៅ​របស់​តុលាការ​ខ្មែរ​ក្រហម​ទៅ​លើ​មនុស្ស​ទាំង​៦​រូប​នេះ គឺ​ជា​ការ​ប្រែ​ក្លាយ​ដើម​ចោទ​ទៅ​ជា​សាក្សី ដែល​ការ​នេះ​នឹង​រឹតតែ​ធ្វើ​អោយ​ចុង​ចោទ​ទទួល​បន្ទុក​កាន់​តែ​ធ្ងន់។ លោក​ ហ៊ុន សែន ​បាន​ចាត់​ទុក​អ្នក​ទាំង​៦​នាក់​នេះ គឺ​ជា​អ្នក​ធ្លាប់​ផ្តួល​រំលំ​របប​ប៉ុលពត ហើយ​ក៏​ជា​អ្នក​ចូល​រួម​អនុម័ត​ច្បាប់​កាត់ទោស​មេដឹកនាំ និង​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​របប​ខ្មែរ​ក្រហម​ផង​ដែរ។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ សំរាប់​លោក​នាយក​រដ្ឋមន្ត្រី ទាំង​នេះ​គឺ​ជា​នីតិវិធី​របស់​តុលាការ។

គួរ​បញ្ជាក់​ថា នៅក្នុង​ឯកសារ​កោះ​អញ្ជើញ​ថ្នាក់​ដឹកនាំ​ទាំង​៦​រូប​នេះ​មក​ផ្តល់​ចម្លើយ​នៅក្នុង​សំណុំ​រឿង​០០២​នេះ គេ​ឃើញ​មាន​តែ​ហត្ថលេខា​របស់​សហចៅក្រម​ស៊ើប​អង្កេត​បរទេស​តែ​ម្នាក់​ប៉ុណ្ណោះ។ គ្មាន​ទេ​ហត្ថលេខា​របស់​សហចៅក្រម​ស៊ើប​អង្កេត​កម្ពុជា​លោក​ យូ ប៊ុនឡេង៕

No comments:

Post a Comment