Sunday, October 18, 2009

-លោក​ឧបនាយករដ្ឋមន្ត្រី​: បើ​តុលាការ​ផ្តន្ទាទោស​លោក សម រង្ស៊ី មិន​ប៉ះពាល់​ដល់​សិទ្ធិ​បញ្ចេញមតិ​ទេ​

ស្រង់ចេញពី​Cambodia online
លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស បានធ្វើការព្រមានទុកជាមុនថាប្រសិនបើមានការ ផ្តន្ទាទោស​លោក សម រង្ស៊ី ទាំងនៅប្រទេសបារាំង និងទាំងនៅប្រទេសខ្មែរ នោះកុំនិយាយថា ( ប៉ះពាល់ ) សិទ្ធិ​បញ្ចេញមតិ​។ រឿងក្តីប្តឹង​លោក​សម​រង្ស៊ី ខុសគ្នា។ រឿងនេះ មិនមែនបរិហាកេរ្តិ៍ទេតែវាជាការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរ​មកលើរូបលោក ( ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ) ថាជាឧក្រិដ្ឋក​។​
​ ការលើកឡើងរបស់លោក​ប្រមុខការទូតកម្ពុជាយ៉ាងដូច្នេះ បានធ្វើឡើងតបនឹងសំណួររបស់អ្នកកាសែតទាក់ទង​នឹងពាក្យបណ្តឹងប្រឆាំង​លោក​សម​រង្ស៊ី ដែលកំពុងស្ថិតក្នុងដៃតុលាការឧទ្ធរណ៍​ប្រទេសបារាំង​។​
​ នោះគឺរឿងក្តីបរិហារកេរ្តិ៍ ដោយសារតែការសរសេរក្នុងសៀវភៅ ឫសចាក់ក្នុងថ្មរបស់លោក សម រង្ស៊ី​។ សៀវភៅជា​ភាសាបារាំងមានចំណុចមួយលើកឡើងដោយមិនចេញឈ្មោះថាលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មានជាប់ពាក់ព័ន្ធ​នឹងមេដឹកនាំខ្មែរក្រហម ដោយកាលណោះលោករដ្ឋមន្ត្រី​ការបរទេស ហោ ណាំហុង ធ្លាប់ធ្វើជាមេគុកបឹងត្របែក​។​
​ ក្នុងរឿងក្តីនោះត្រូវបានតុលាការ​ដំបូងរបស់ប្រទេសបារាំង កាលពីដើមឆ្នាំ២០០៩ បានសម្រេច​ឲ្យលោក សម រង្ស៊ី ចាញ់ក្តីលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ហើយបង្គាប់ឲ្យ​លោក សម រង្ស៊ី និងអ្នកបោះពុម្ពសៀភៅនោះសងជម្ងឺ​ចិត្ត​ចំនួន១ អឺរ៉ូ ស្មើប្រមាណ ១,៤ ដុល្លារអាមេរិក​។​
​ ក៏ប៉ុន្តែរឿងក្តីរវាងអ្នកនយោបាយខ្មែរ​ខាងលើត្រូវបានពន្យារពេលនៅតុលាការសាលាឧទ្ធរណ៍​ប្រទេសបារាំង កាលពីថ្ងៃទី ៨ តុលា ឆ្នាំ២០០៩ ដោយសារតែមានការស្នើសុំពីភាគីលោក​សម​រង្ស៊ី​។ លោក សម រង្ស៊ី បានអះអាងមុន​ចេញដំណើរទៅប្រទេស​បារាំង កាលពីចុងខែ​កញ្ញា​ថាលោកមានភស្តុតាងថ្មីៗ​ជាច្រើនដែលអាចឲ្យតុលាការប្រទេស​បារាំងកែប្រែសេចក្តីសម្រេចរបស់ខ្លួនឡើងវិញ​។​
​ ទោះជាយ៉ាងណាចំពោះមុខក្រុមអ្នកកាសែត កាលពីព្រឹកថ្ងៃសៅរ៍ ទី១៧ តុលា ឆ្នាំ២០០៩ ក្នុងសន្និសីទ​ពីលទ្ធផល​នៃដំណើរទស្សនកិច្ច​របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មកពីប្រទេសចិន លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអះអាងដោយម៉ឹងម៉ាត់ និងបញ្ជាក់ម្តងហើយម្តងទៀតថា ភស្ថុតាងហ្នឹង លោកអត់រវល់ប៉ុនសរសៃសក់ទេ ដោយសារវា​អត់មាន។ ចំណែកការពន្យារពេលសវនាការនៅតុលាការ​ឧទ្ធរណ៍ប្រទេសបារាំង (កាលពីថ្ងៃ​ទី៨ តុលា ) ដោយសារតែ​លោក សម រង្ស៊ី ស្នើសុំលើកដោយយកសំបុត្រពេទ្យ​ក្លែងក្លាយដែលគាត់ឈឺធ្ងន់។ នេះបង្ហាញឲ្យឃើញថាគាត់មាន​ការខ្លាច។​
​ ជាមួយនឹង​ការលើកឡើងដូច្នេះលោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ដោយព្រមានថា អ្នកកាសែត និងអង្គការក្រៅរដ្ឋាភិបាល​ខាងសិទ្ធិមនុស្ស កុំនិយាយពីរឿងសិទ្ធិបញ្ចេញមតិ បើតុលាការផ្តន្ទាទោសលោក​ស​ម​រង្ស៊ី ហើយរឿងនេះ ក៏មិនមែនជាការបរិហារកេរ្តិ៍ មួលបង្កាច់ឡើយ តែជាការចោទប្រកាន់លោកយ៉ាងធ្ងន់ធ្ងរបំផុត​។​
​ ទោះជាយ៉ាងណាលោក សម រង្ស៊ី បានប្រាប់អ្នកកាសែត នៅព្រលប់​ថ្ងៃសៅរ៍ ទី ១៧ តុលា​ថារឿងក្តីរបស់លោក ជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅប្រទេសបារាំង ជារឿងតូចតាច ដែលតុលាការ​ប្រទេសបារាំង ផ្តោត​សំខាន់លើអត្តន័យ​ក្នុងសៀវភៅ​របស់លោកតែ ៣បន្ទាត់​។ សៀវភៅ បានលើកឡើងដោយមិនចេញឈ្មោះថាមាន​រដ្ឋមន្ត្រី​មួយចំនួន​ក្នុង​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ធ្លាប់​បាន​សហការ​ជាមួយ​របប​ខ្មែរក្រហម និង​បាន​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ជាច្រើន ក្នុងនោះ ក៏​មាន​រាជវង្សានុវង្ស​ផងដែរ ៕នយោបាយផ្សេងទៀត
​អង្គសភាអនុម័ត​ច្បាប់ស្តីពីកិច្ចព្រមព្រៀង​វិនិយោគពាណិជ្ជកម្មជាមួយ អាស៊ាន-ចិន-កូរ៉េ និងជប៉ុន​(ថ្ងៃទី19 តុលា 2009)
​លោកឧបនាយករដ្ឋមន្ត្រី​: បើតុលាការផ្តន្ទាទោសលោក សម រង្ស៊ី មិនប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិទេ​(ថ្ងៃទី17 តុលា 2009)
​កម្ពុជាបានជំនួយពីចិនជាថ្មីចំនួនជិត ១.០០០ លានដុល្លារ​(ថ្ងៃទី 17 តុលា 2009)

ឩបនាយករដ្ឋមន្ត្រីៈ នាយករដ្ឋមន្ត្រី​កម្ពុជាអាចលើកជម្លោះព្រំដែននៅចំពោះមុខអាស៊ាន​(ថ្ងៃទី 17 តុលា 2009)

អាចមានជំនួបទ្វេភាគីកម្ពុជាថៃ ក្រៅពីកិច្ចប្រជុំអាស៊ាន(ថ្ងៃទី 17 តុលា 2009)

មេដឹកនាំចិនទូលសម្តេចឪថា ចិននឹងបន្តជួយកម្ពុជា (ថ្ងៃទី 16 តុលា 2009)

ព្រេមគំរាម ឆាវ៉ា លីតថា ​ក្បត់ជាតិបើចូលគណបក្ស​ភឿ​ថៃ​(ថ្ងៃទី 16 តុលា 2009)

​អារ៉ាប់រួម​អេ​មីរ៉ាត ថា បានត្រៀមខ្លួនរួចជាស្រេចវិនិយោគលើវិស័យកសិកម្ម​​ម្ពុជា​(ថ្ងៃទី 15 តុលា 2009)

​នាយករដ្ឋមន្ត្រី​យល់ស្រប​ឲ្យ​កែសម្រួល​ផ្លូវទឹក តាម​ផ្លូវជាតិ​លេខ​៦ និង​នៅ​សៀមរាប​ (ថ្ងៃទី 15 តុលា 2009)

​តំណាងរាស្ត្រ មូរ សុខ​ហួរ សម្រេច​បញ្ចប់​រឿងក្តី​ប្តឹង​សម្តេច​តេជោ​ (ថ្ងៃទី 15 តុលា 2009)
ដំណឹងដែលទាក់ទង
No Data

No comments:

Post a Comment