ដោយ សុផល មុន្នី
មនុស្ស រាប់រយនាក់នៅភូមិដករ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានអំពាវនាវរកជំនួយសង្គ្រោះបន្ទាន់ក្រោយពីជីវភាពប្រចាំថ្ងៃជួប ប្រទះនឹងការខ្វះស្បៀងដោយសារតែការមិនមានដីបង្កបង្កើនផលគ្រប់ គ្រាន់និងកង្វះការងារធ្វើក្នុងមូលដ្ឋាន។
លោក ម៉ែន សាមឿន មេភូមិដងរ៉ែក បានថ្លែងនៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ថា ប្រជាពលរដ្ឋចំនួន១០៥គ្រួសារនៅភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានដាច់ស្បៀងជាបណ្តើរៗចាប់តាំងពីមុនរដូវបុណ្យភ្ជុំបិណ្ឌនា ឆ្នាំ២០០៩នេះ ដោយសារបញ្ហាកង្វះដីធ្លីនិងកង្វះការងារធ្វើក្នុងមូលដ្ឋាន។
លោក ម៉ែន សាមឿន បានបញ្ជាក់ថា ៖ «ប្រជាពលរដ្ឋខ្ញុំមិនដឹងទៅរក អីធ្វើអី ទៅដកផ្សិត ដកអីទៅ យកលក់ដូរ ខ្លះដកត្រពាំង យកមកអ៊ីចឹងទៅ ដោះដូរបន្តិចបន្តួច ក្នុង១ថ្ងៃបាន២០-៣០អ៊ីចឹងទៅ ហើយខ្លះទៅច្រូតស្បូវ ហាលក៏មិនស្ងួតទៀត ភ្លៀងរាល់ថ្ងៃ ក្រងលក់ក៏គ្មានអ្នកណាសូវទិញទៀតឥឡូវនេះ»។
ចំណែឯលោក រ៉ុង ក្នុងចំណោមអ្នកភូមិជាច្រើនគ្រួសារបានថ្លែងថា ដើម្បីដោះទ័លបញ្ហាខ្វះស្បៀង អ្នកភូមិបានដើរចាប់សត្វកណ្តុរ ដកដំឡូងទៀន និងរកអនុផលផ្សេងៗទៀតពីដើមឈើ។
លោក រ៉ុង បានឲ្យដឹងថា ៖ «ដែលគាត់ដោះទាល់សព្វថ្ងៃមានតែ ទីមួយ ជីកដំឡូងទៀន... បេះផ្កា ឆក់កណ្តុរលក់»។
អ្នកភូមិម្នាក់ទៀតបានបន្ថែមថា រាល់ថ្ងៃអ្នកភូមិបានខ្ចីបុលគ្នាទៅវិញទៅមក។ អ្នកខ្លះចងការគេដើម្បីយកលុយទៅទិញអង្ករដាំបាយ។ លោកបន្តថា ការធ្វើរបៀបនេះគឺមិនអាចបានយូរឡើយព្រោះកង្វះជីវភាពប្រចាំថ្ងៃ កាន់តែធ្ងន់ធ្ងរទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។
លោក ម៉ែន សាមឿន មេភូមិដងរ៉ែក បានថ្លែងថា នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា លោកបានបញ្ជូនឈ្មោះអ្នកភូមិទាំង១០៥គ្រួសារដែលកំពុងដាច់ស្បៀងទៅ លោកមេឃុំបន្ទាយឆ្មារហើយដើម្បីអន្តរាគមន៍ទៅអាជ្ញាធរខេត្តរកជំនួយ សង្គ្រោះបន្ទាន់។
លោក វ៉ាត ហាន់ មេឃុំបន្ទាយឆ្មារ បានថ្លែងថា លោកនឹងស្នើទៅអាជ្ញាធរខេត្តសុំស្បៀងក្រោយពេលលោកទទួលបាន របាយការណ៍។ លោកមេឃុំបន្តថា នៅមានភូមិចំនួនពីរទៀតនៅក្នុងឃុំបន្ទាយឆ្មារក៏កំពុងខ្វះស្បៀង ដូចអ្នកភូមិដងរ៉ែកដែរ។
លោក វ៉ាត ហាន់ បានមានប្រសាសន៍ថា ៖ «មិនមែនមានតែមួយភូមិហ្នឹង ទេ មានភូមិផ្សេងៗទៀត។ វាគ្រាន់តែភូមិខ្លះអត់ច្រើនជាង និងភូមិខ្លះទៀតមានចំនួនតិចជាងគ្នា»។
លោក អុង អឿន អភិបាលខេត្តបន្ទាយមានជ័យមិនអាចទាក់ទងសុំការបញ្ជាក់បានទេ។ ប៉ុន្តែលោក អ៊ុក កែវរតនៈ មន្ត្រីនាំពាក្យសាលាខេត្ត បានថ្លែងថា អាជ្ញាធរខេត្តនឹងចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្តែងដើម្បីជួយ ដល់ក្រុមអ្នកភូមិ។
លោក ស៊ុម ចាន់គា មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក បានថ្លែងថា អាជ្ញាធរខេត្តត្រូវតែយកចិត្តទុកដាក់ជាបន្ទាន់ក្នុងបញ្ហាកង្វះ ខាតស្បៀងរបស់អ្នកភូមិ។
លោក ស៊ុម ចាន់គា បានថ្លែងថា ៖ «ដូច្នេះហើយគាត់រស់នៅចុងកាត់មាត់ញក កន្លែងណាក៏ដោយ បើសិនជាគាត់ខ្វះខាតស្បៀង ជួយគាត់ឲ្យទាន់ពេលវេលា»។
លោកបន្តថា នៅមានមនុស្សជាច្រើនរយគ្រួសារទៀតនៅក្នុងភូមិមួយចំនួនក្នុងខេត្ត បន្ទាយមានជ័យក៏កំពុងដាច់ស្បៀងដូចគ្នានេះដែរ៕
Friday, October 30, 2009
Thursday, October 22, 2009
-សភាបានអនុម័តច្បាប់ស្ដីពីការធ្វើបាតុកម្ម
By ហេង រស្មី, VOA, ខ្មែរ
រាយការណ៍ពីរាជធានីភ្នំពេញ
21 October 2009
រដ្ឋសភាបានអនុម័តច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធីបន្ទាប់ពីបានពិភាក្សា
ចំនួនបីថ្ងែ ប៉ុន្តែគណបក្សប្រឆាំងពុំគាំទ្រចំពោះច្បាប់នេះទេ។
លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ ៖
សមាជិកសភាចំនួន៧៦រូប ដែលភាគច្រើនជាសមាជិករបស់គណបក្សគ្រប់គ្រង
អំណាច គឺគណបក្សប្រ ជាជនកម្ពុជា នៅថ្ងៃពុធនេះ បានបោះឆ្នោតគាំទ្រច្បាប់
ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីនៅក្នុងចំណោមសមាជិកសភាចំនួន១០១រូប។
ក៏ប៉ុន្តែសមាជិកសភាមកពីគណបក្សប្រឆាំងដែលរួមមានគណបក្សសម រង្ស៊ីនិង
គណបក្សសិទ្ធិមនុស្ស ពុំបានបោះឆ្នោតគាំទ្រដោយលើកដៃចំពោះច្បាប់នេះទេ។
ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីនេះ មានចំនួន ៦ជំពូក ដែលចែកចេញ
ជា៣០មាត្រា ក្នុងគោលដៅកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅនៃការធ្វើបាតុ
កម្មដោយសន្តិវិធីនៅក្នុងប្រទេសកម្ពុជា ។
រដ្ឋសភារបស់ប្រទេសកម្ពុជា ដែលមានសមាជិកចំនួន១២៣រូប រួមមានគណ
បក្សចំនួន៥ គឺគណបក្សប្រជាជនកម្ពុជា គណបក្សសម រង្ស៊ី គណបក្សសិទ្ធិ
មនុស្ស គណបក្សហ៊្វុនស៊ិនប៉ិចនិងគណបក្សនរោត្តមរណឫទ្ឋិ បានចូលរួមពិ-
ភាក្សាយ៉ាងតឹងសសៃក ចំនួន៣ថ្ងៃទៅលើចំណុចនិងមាត្រាមួយចំនួននៅក្នុង
ច្បាប់នេះ ។
នៅក្នុងចំណុចទី២នៃមាត្រាទី១៤ បានចែងថា ការធ្វើបាតុកម្មដោយសន្តិវិធីមាន
ការចូលរួមយ៉ាងច្រើនបំផុត ត្រឹមតែ ២០០នាក់ប៉ុណ្ណោះ នឹងអនុញ្ញាតឲ្យធ្វើចាប់
ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៦ល្ងាច ។
ការកំណត់ចំនួនមនុស្ស ទីកន្លែង និងមានចំណុចមួយចំនួនទៀតនៅក្នុងច្បាប់
នេះ បានបង្កឲ្យមានការប្រ ឆាំងជំទាស់ពីគណបក្សប្រឆាំង ដែលមានសម្លេង
ភាគតិចនៅក្នុងរដ្ឋសភា ។
លោកសម រង្ស៊ី មេដឹកនាំគណបក្ស សម រង្ស៊ី ដែលអះអាងថា គណបក្សរបស់
លោកពុំបានបោះឆ្នោត ដោយលើកដៃគាំទ្រចំពោះច្បាប់នេះទេ បានបញ្ជាក់
ប្រាប់ក្រុមអ្នកកាសែតនៅឯអគាររដ្ឋសភាជាតិ នៅថ្ងៃពុធនេះថា ច្បាប់ស្តីអំពីការ
ធ្វើបាតុកម្មដោយសន្តិវិធីនេះ ធ្វើឡើងដើម្បីគាបសង្កត់កុំឲ្យមានអំណាចប្រជា-
ពលរដ្ឋ ឬ People Power ធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ។
លោក សម រង្ស៊ី បានបញ្ជាក់ថា រដ្ឋាភិបាលសព្វថ្ងៃនេះ គិតគូរតែចង់បង្រ្កាបបាតុ
កម្ម បំបិទសេរីភាពរបស់ ប្រជាពលរដ្ឋកុំឲ្យមានការតវ៉ាតែប៉ុណ្ណោះ ។
" គេមិនចង់ឲ្យបាតុកម្មនោះមានទ្រង់ទ្រាយធំ ពីព្រោះតែបាតុកម្មហើម មានទ្រង់
ទ្រាយធំ គឺរដ្ឋអំណាចភ័យខ្លាច ខ្លាចអំណាចប្រជារាស្រ្ត អំណាចប្រជារាស្រ្ត គឺ
ដណ្តើមយកអំណាច ដើម្បីគ្រប់គ្រងប្រទេស បំរើផលប្រយោជន៍ប្រជារាស្រ្តពិត
ប្រាកដ មិនបំរើផលប្រយោជន៍គណបក្សផ្តាច់ការ ឬមួយជនផ្តាច់ការណាមួយ
ក្រុមបក្សពួករបស់គាត់ប៉ុណ្ណឹងទេ បាទ"។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានបញ្ជាក់ថា ច្បាប់នេះពុំឯក
រាជ្យ រដ្ឋាភិបាលអាចយកលេសអ្វីមួយ ដោយពុំអនុញ្ញាតឲ្យមានការធ្វើបាតុកម្ម
ទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋដែលចង់បានទេ ។
"ក្រុមអ្នកដែលចង់សម្តែងមតិហ្នឹង នៅតែព្រួយបារម្ភដដែល នៅតែអាចធ្វើមិន
បានដដែល ប៉ះពាល់ដល់សង្គមស៊ីវិលក៏ដោយ អង្គការក្រៅរដ្ឋាភិបាលក៏ដោយ
ប្រជាពលរដ្ឋ។ សូម្បីប្រជាពលរដ្ឋតវ៉ារឿងដីធ្លី ក៏នៅតែគេអាចហាមឃាត់។ គេ
អាចនិយាយថា វាប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធាណៈ”។
ផ្ទុយពីការលើកឡើងរបស់គណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី លោក
នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលតំណាងឲ្យរដ្ឋាភិបាល បាន
និយាយ នៅក្នុងកិច្ចប្រជុំអង្គសភាថា ច្បាប់នេះមានសារៈសំ ខាន់ខ្លាំងណាស់
ដើម្បីផលប្រយោជន៍សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខរបស់សង្គមជាតិ។

Tuesday, October 20, 2009
-រដ្ឋសភាអនុម័តដល់ជំពូកទីពីរ នៃច្បាប់ស្តីពីបាតុកម្ម
By ហេង រស្មី, VOA, ខ្មែរ 19 October 2009
រដ្ឋសភាបានអនុម័តដល់ជំពូកទីពីរនៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។
រដ្ឋសភារបស់ប្រទេសកម្ពុជា នៅថ្ងៃច័ន្ទនេះ បានអនុម័តដល់ជំពូកទី២នៃច្បាប់
ស្តីអំពីការធ្វើបាតុកម្ម ដោយសន្តិវិធីដោយគ្មានការរអាក់រអួល បើទោះបីជាមាន
ការជំទាស់ខ្លះៗពីមេដឹកនាំគណបក្សប្រឆាំងថា ការ អនុម័តច្បាប់នេះ ពុំបាន
បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល
យ៉ាងណាក៏ដោយ ។
សមាជិកសភាចំនួន៧៦រូបបានអនុម័តជាឯកច្ឆ័ន្ទបោះឆ្នោត សម្រេចគាំទ្រជំពូក
ទី២នៃច្បាប់ស្តីអំពីការធ្វើបាតុកម្មដោយសន្តិវិធីនេះ។
នៅក្នុងជំពូកទី២នេះ មានចំនួន១០មាត្រាស្តីអំពីនីតិវិធីនៃការជូនដំណឹងអំពីការ
ធ្វើបាតុកម្មដោយសន្តិ វិធី។
មាត្រាទី៧នៃជំពូកទី២នេះបានចែងថា លិខិតជូនដំណឹងត្រូវដាក់ទៅសាលារាជ
ធានី ឬសាលាខេត្ត យ៉ាងហោចណាស់ ៥ថ្ងៃនៃថ្ងៃធ្វើការ មុនពេលកំណត់នៃការ
ធ្វើបាតុកម្មដោយសន្តិវិធី។ ហើយនៅក្នុងចំណុចទី១នៃមាត្រាទី១៤បាននិយាយ
ថា ការធ្វើបាតុកម្មដោយសន្តិវិធីនេះ មានការចូលរួមយ៉ាងច្រើនបំផុត២០០នាក់
សម្រាប់រាជធានី ឬខេត្តនីមួយៗ។
លោកហេង សំរិន ប្រធានរដ្ឋសភា បានប្រាប់ក្រុមអ្នកកាសែតនៅអគាររដ្ឋសភា
ជាតិ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សានៅថ្ងៃច័ន្ទនេះថា រដ្ឋសភាបានសម្រេចផែនការ
របស់រដ្ឋាភិបាលឲ្យអនុម័តជំពូកទី២នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី
នេះ។
"ច្បាប់នេះវាមានសារៈសំខាន់។ សំខាន់សម្រាប់ដើរឲ្យធ្វើតាមផ្លូវច្បាប់ត្រឹមត្រូវ
ក្នុងការអនុវត្តឲ្យអ្នក ចង់ធ្វើបាតុកម្មឲ្យបានតាមផ្លូវត្រូវ"។
ចំណែកលោក សម រង្ស៊ី មេដឹកនាំគណបក្សសម រង្ស៊ី បានថ្លែងបា្រប់ក្រុមអ្នក
កាសែតថា លោកពុំគាំ ទ្រចំពោះច្បាប់ស្តីអំពីសិទ្ធិសុំធ្វើបាតុកម្មនេះទេ ។
លោកសម រង្ស៊ី បានលើកឡើងថា របៀបសរសេរនៅក្នុងច្បាប់នេះ គឺបើកផ្លូវឲ្យ
រដ្ឋាភិបាលបិទផ្លូវយើងវិញទេ។
"បិទផ្លូវអ្នកប្រជាធិបតេយ្យក្នុងការធ្វើបាតុកម្មដោយសន្តិវិធីក្នុងការទាមទារអ្វី
មួយដ៏សមហេតុសមផល ដែលស្របទៅនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ
បែរទៅជាមិនអាចធ្វើទៅបាន បើច្បាប់នេះចេញរបៀបហ្នឹង ហើយរដ្ឋាភិបាល
យកទៅអនុវត្តតាមអ្វីដែលយើងធ្លាប់ឃើញគេអនុវត្តមកនោះ”។
លោកគឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បញ្ជាក់ថា មានពាក្យពេជន៍មួយ
ចំនួនដែលលើកទៅប្រើនៅក្នុងជំពូកទី២នេះ ពុំបញ្ជាក់ឲ្យបានច្បាស់លាស់។
លោកគឹម សុខា បានបញ្ជាក់ទៀតថា ពាក្យថា សន្តិសុខជាតិ សណ្តាប់ធ្នាប់
សាធារណៈ គួរតែសរសេរ នៅក្នុងឧបសម្ព័ន្ធមួយ ដើម្បីពន្យល់ឲ្យបានច្បាស់
លាស់។
"ធម្មតាកាលណាហែរបាតុកម្មតាមផ្លូវវាប៉ះពាល់ហើយសណ្តាប់ធ្នាប់សាធារណៈ
វាមិនដែល។ អត់ប៉ះមានតែនៅក្នុងផ្ទះ។ តែហែរប៉ះហើយ។ អញ្ចឹងលេសដើម្បី
រដ្ឋាភិបាលស្រួលយកមាត្រាហ្នឹងមកថា មកបដិសេធ អត់ឲ្យ ពីព្រោះប៉ះពាល់
សណ្តាប់ធ្នាប់។ ប៉ុន្តែបើតាមប្រទេសគេ ដែលគេធ្វើប្រជាធិបតេយ្យពិតប្រាកដ
សេរីភាពពិតប្រាកដ អាសណ្តាប់ធ្នាប់សធារណៈជាកាតព្វកិច្ចរបស់សមត្ថកិច្ច
របស់រដ្ឋាភិបាល ត្រូវតែការពារ"។
ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីនេះ ចែកចេញជា៦ជំពូកធំៗ និងសរុប
ទាំងអស់៣០មាត្រា ដែលរៀបចំឡើងតាំងពីឆ្នាំ២០០៥កន្លងមកម្ល៉េះដើម្បីជំនួស
ច្បាប់បាតុកម្ម តំាងពីឆ្នាំ១៩៩១។
ច្បាប់បាតុកម្មថ្មីនេះកំណត់ចំនួនមនុស្សចូលរួមធ្វើបាតុកម្មយ៉ាងច្រើនបំផុត
ត្រឹម"តែ២០០នាក់ប៉ុណ្ណោះ និងប្រាប់ជាមុន អ្នកចួលរួម យានជំនិះ តាមប្រភេទ
នីមួយៗនៅក្នុងការដង្ហែក្បួន ការអនុញ្ញាត ឬមិនអនុញ្ញាតឲ្យធ្វើបាតុកម្មរបស់
ក្រសួងមហាផ្ទៃ ធ្វើឡើងរយៈពេល២៤ម៉ោង មុនពេលដែលត្រូវកំណត់នៃការ
ធ្វើបាតុកម្ម។

Sunday, October 18, 2009
-លោកឧបនាយករដ្ឋមន្ត្រី: បើតុលាការផ្តន្ទាទោសលោក សម រង្ស៊ី មិនប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិទេ
ស្រង់ចេញពីCambodia online
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស បានធ្វើការព្រមានទុកជាមុនថាប្រសិនបើមានការ ផ្តន្ទាទោសលោក សម រង្ស៊ី ទាំងនៅប្រទេសបារាំង និងទាំងនៅប្រទេសខ្មែរ នោះកុំនិយាយថា ( ប៉ះពាល់ ) សិទ្ធិបញ្ចេញមតិ។ រឿងក្តីប្តឹងលោកសមរង្ស៊ី ខុសគ្នា។ រឿងនេះ មិនមែនបរិហាកេរ្តិ៍ទេតែវាជាការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរមកលើរូបលោក ( ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ) ថាជាឧក្រិដ្ឋក។
ការលើកឡើងរបស់លោកប្រមុខការទូតកម្ពុជាយ៉ាងដូច្នេះ បានធ្វើឡើងតបនឹងសំណួររបស់អ្នកកាសែតទាក់ទងនឹងពាក្យបណ្តឹងប្រឆាំងលោកសមរង្ស៊ី ដែលកំពុងស្ថិតក្នុងដៃតុលាការឧទ្ធរណ៍ប្រទេសបារាំង។
នោះគឺរឿងក្តីបរិហារកេរ្តិ៍ ដោយសារតែការសរសេរក្នុងសៀវភៅ ឫសចាក់ក្នុងថ្មរបស់លោក សម រង្ស៊ី។ សៀវភៅជាភាសាបារាំងមានចំណុចមួយលើកឡើងដោយមិនចេញឈ្មោះថាលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មានជាប់ពាក់ព័ន្ធនឹងមេដឹកនាំខ្មែរក្រហម ដោយកាលណោះលោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង ធ្លាប់ធ្វើជាមេគុកបឹងត្របែក។
ក្នុងរឿងក្តីនោះត្រូវបានតុលាការដំបូងរបស់ប្រទេសបារាំង កាលពីដើមឆ្នាំ២០០៩ បានសម្រេចឲ្យលោក សម រង្ស៊ី ចាញ់ក្តីលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ហើយបង្គាប់ឲ្យលោក សម រង្ស៊ី និងអ្នកបោះពុម្ពសៀភៅនោះសងជម្ងឺចិត្តចំនួន១ អឺរ៉ូ ស្មើប្រមាណ ១,៤ ដុល្លារអាមេរិក។
ក៏ប៉ុន្តែរឿងក្តីរវាងអ្នកនយោបាយខ្មែរខាងលើត្រូវបានពន្យារពេលនៅតុលាការសាលាឧទ្ធរណ៍ប្រទេសបារាំង កាលពីថ្ងៃទី ៨ តុលា ឆ្នាំ២០០៩ ដោយសារតែមានការស្នើសុំពីភាគីលោកសមរង្ស៊ី។ លោក សម រង្ស៊ី បានអះអាងមុនចេញដំណើរទៅប្រទេសបារាំង កាលពីចុងខែកញ្ញាថាលោកមានភស្តុតាងថ្មីៗជាច្រើនដែលអាចឲ្យតុលាការប្រទេសបារាំងកែប្រែសេចក្តីសម្រេចរបស់ខ្លួនឡើងវិញ។
ទោះជាយ៉ាងណាចំពោះមុខក្រុមអ្នកកាសែត កាលពីព្រឹកថ្ងៃសៅរ៍ ទី១៧ តុលា ឆ្នាំ២០០៩ ក្នុងសន្និសីទពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មកពីប្រទេសចិន លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអះអាងដោយម៉ឹងម៉ាត់ និងបញ្ជាក់ម្តងហើយម្តងទៀតថា ភស្ថុតាងហ្នឹង លោកអត់រវល់ប៉ុនសរសៃសក់ទេ ដោយសារវាអត់មាន។ ចំណែកការពន្យារពេលសវនាការនៅតុលាការឧទ្ធរណ៍ប្រទេសបារាំង (កាលពីថ្ងៃទី៨ តុលា ) ដោយសារតែលោក សម រង្ស៊ី ស្នើសុំលើកដោយយកសំបុត្រពេទ្យក្លែងក្លាយដែលគាត់ឈឺធ្ងន់។ នេះបង្ហាញឲ្យឃើញថាគាត់មានការខ្លាច។
ជាមួយនឹងការលើកឡើងដូច្នេះលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ដោយព្រមានថា អ្នកកាសែត និងអង្គការក្រៅរដ្ឋាភិបាលខាងសិទ្ធិមនុស្ស កុំនិយាយពីរឿងសិទ្ធិបញ្ចេញមតិ បើតុលាការផ្តន្ទាទោសលោកសមរង្ស៊ី ហើយរឿងនេះ ក៏មិនមែនជាការបរិហារកេរ្តិ៍ មួលបង្កាច់ឡើយ តែជាការចោទប្រកាន់លោកយ៉ាងធ្ងន់ធ្ងរបំផុត។
ទោះជាយ៉ាងណាលោក សម រង្ស៊ី បានប្រាប់អ្នកកាសែត នៅព្រលប់ថ្ងៃសៅរ៍ ទី ១៧ តុលាថារឿងក្តីរបស់លោក ជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅប្រទេសបារាំង ជារឿងតូចតាច ដែលតុលាការប្រទេសបារាំង ផ្តោតសំខាន់លើអត្តន័យក្នុងសៀវភៅរបស់លោកតែ ៣បន្ទាត់។ សៀវភៅ បានលើកឡើងដោយមិនចេញឈ្មោះថាមានរដ្ឋមន្ត្រីមួយចំនួនក្នុងរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ធ្លាប់បានសហការជាមួយរបបខ្មែរក្រហម និងបានធ្វើឲ្យពលរដ្ឋខ្មែររងគ្រោះជាច្រើន ក្នុងនោះ ក៏មានរាជវង្សានុវង្សផងដែរ ៕នយោបាយផ្សេងទៀត
អង្គសភាអនុម័តច្បាប់ស្តីពីកិច្ចព្រមព្រៀងវិនិយោគពាណិជ្ជកម្មជាមួយ អាស៊ាន-ចិន-កូរ៉េ និងជប៉ុន(ថ្ងៃទី19 តុលា 2009)
លោកឧបនាយករដ្ឋមន្ត្រី: បើតុលាការផ្តន្ទាទោសលោក សម រង្ស៊ី មិនប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិទេ(ថ្ងៃទី17 តុលា 2009)
កម្ពុជាបានជំនួយពីចិនជាថ្មីចំនួនជិត ១.០០០ លានដុល្លារ(ថ្ងៃទី 17 តុលា 2009)
ឩបនាយករដ្ឋមន្ត្រីៈ នាយករដ្ឋមន្ត្រីកម្ពុជាអាចលើកជម្លោះព្រំដែននៅចំពោះមុខអាស៊ាន(ថ្ងៃទី 17 តុលា 2009)
អាចមានជំនួបទ្វេភាគីកម្ពុជាថៃ ក្រៅពីកិច្ចប្រជុំអាស៊ាន(ថ្ងៃទី 17 តុលា 2009)
មេដឹកនាំចិនទូលសម្តេចឪថា ចិននឹងបន្តជួយកម្ពុជា (ថ្ងៃទី 16 តុលា 2009)
ព្រេមគំរាម ឆាវ៉ា លីតថា ក្បត់ជាតិបើចូលគណបក្សភឿថៃ(ថ្ងៃទី 16 តុលា 2009)
អារ៉ាប់រួមអេមីរ៉ាត ថា បានត្រៀមខ្លួនរួចជាស្រេចវិនិយោគលើវិស័យកសិកម្មម្ពុជា(ថ្ងៃទី 15 តុលា 2009)
នាយករដ្ឋមន្ត្រីយល់ស្របឲ្យកែសម្រួលផ្លូវទឹក តាមផ្លូវជាតិលេខ៦ និងនៅសៀមរាប (ថ្ងៃទី 15 តុលា 2009)
តំណាងរាស្ត្រ មូរ សុខហួរ សម្រេចបញ្ចប់រឿងក្តីប្តឹងសម្តេចតេជោ (ថ្ងៃទី 15 តុលា 2009)
ដំណឹងដែលទាក់ទង
No Data

-យុវតី សំអាង ម៉ានីនជ័យលាភីទទួលរង្វាន់អន្តរជាតិ
ព័ត៌មានពីវិទ្យុអូស្រ្តលី 15:10:10, 15 October 2009
បាទអំបាញមិញនេះ ជាសម្តីរបស់យុវតី សំអាង ម៉ានីន ជ័យលាភីកម្រិតមេដាយមាស នៅ
ក្នុងការប្រកួតប្រជែងអ្នកវិទ្យាសាស្រ្តវ័យក្មេង ឆ្នាំ២០០៩ នៅសហរដ្ឋអាម៉េរិក។
លោកអ្នកនាងជាទីមេត្រី ក្នុងនាទីស្ថានយុវវ័យនៃវិទ្យុអូស្រ្តាលីនៅពេលនេះ ខ្ញុំសូលឹមសេង សូមបង្វែអារម្មណ៍លោកអ្នកមកតាមដានស្តាប់ដំណើរដើមទងរបស់យុវតីខ្មែរ គឺកញ្ញា
សំអាង ម៉ានីន ដែលបានទទួលរង្វាន់ពិភពលោកចំនួនបី នៅក្នុងការប្រកួតប្រជែងអ្នក
វិទ្យាសាស្រ្តវ័យក្មេង ឆ្នាំ២០០៩ នៅសហរដ្ឋអាម៉េរិក។
យុវតីសំអាង ម៉ានីន អាយុ១៦ឆ្នាំ រស់នៅរាជធានីភ្នំពេញ បានទទួលជ័យលាភីកម្រិត
មេដាយមាស នៅក្នុងការប្រកួតប្រជែងអ្នកវិទ្យាសាស្រ្តវ័យក្មេង ឆ្នាំ២០០៩ ហៅថា
(I-Sweeep ២០០៩) International Sustainable World (Energy,Engineering
and Environment) Project សម្រាប់គម្រោងផលិតជីវៈឥន្ធនៈ ចំរាញ់ចេញពីប្រេង
ល្ហុងខ្វង។
នៅក្នុងការប្រកួតវិទ្យាសាស្រ្តអន្តរជាតិ ស្តីពីថាមពល មេកានីច និងបរិស្ថាន សំដៅ
ស្វែងរក និងលើកទឹកចិត្តអ្នកវិទ្យាសាស្រ្តវ័យក្មេងនៅទូទាំងពិភពលោកនេះ យុវតី
ម៉ានីន ថែមទាំងបានទទួលអាហារូបករណ៍សិក្សានៅបរទេស និងពានរង្វាន់ពិសេស
មួយរបស់សហគ្រាសអាមេរិកផង។ យុវតីសំអាង ម៉ានីន ដែលជាសិស្សដ៏ពូកែមួយ
រូបមកពីវិទ្យាល័យឯកជនមួយ នៅទីក្រុងភ្នំពេញដែលបានទទួលពានរង្វាន់ពិភព
លោកចំនួន៣ និយាយ រៀបរាប់ថា នាងមានបំណងប្រាថ្នាចង់ចូលរួមការប្រកួតខ្នាត
អន្តរជាតិនេះតាំងពីនាងនៅកុមារភាពមកម៉្លេះ។
បទសម្ភាសន៍៖
លោកអ្នកនាងជាទីមេត្រី លោកស្រីវេជ្ជបណ្ឌិត ហេងច័ន្នលីដា ដែលជាមាតារបស់
យុវតីម៉ានី បានអមដំណើរកញ្ញាម៉ានីន ទៅចូលរួមក្នុងការប្រកួតប្រជែងអ្នកវិទ្យាសាស្រ្ត
វ័យក្មេងនៅសហរដ្ឋអាម៉េរិកនោះ ។ នៅគ្រាជាមួយគ្នានេះ ខ្ញុំក៏បានជួបសម្ភាសន៍
លោកស្រីវេជ្ជបណ្ឌិតផងដែរ។លោកស្រីមានប្រសាសន៍ថាលោកស្រីមានអារម្មណ៍
ត្រេកអរ រំភើបជាអតិបរិមា នៅពេលបានឃើញកូនស្រីរបស់លោកស្រី ក្លាយជាជ័យ
លាភីទទួលរង្វាន់ពិភពលោកដូច្នេះ។
សំឡេងលោក ស្រី ហេង ច័ន្ន លីដា៖
សូមបញ្ជាក់ផងដែរថា ក្នុងបានទទួលជ័យលាភីកំរិតមេដាយ មាស នៅក្នុងការប្រកួត
ប្រជែងអ្នកវិទ្យាសាស្រ្តវ័យក្មេង ឆ្នាំ២០០៩ នោះ កញ្ញាម៉ានីន ក៏បានទទួលបានជ័យ
លាភីអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យនៃប្រទេសទួរគី រយៈពេល៤ឆ្នាំ
លើផ្នែកវិទ្យាសាស្រ្តដែរ។
យុវតី ម៉ានីន បានប្រាប់វិទ្យុអូស្រ្តាលីថា កញ្ញានឹងទៅសិក្សានៅសាលកវិទ្យាល័យទួរគី
នេះ នៅពេល កញ្ញាបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សានៅក្រុងភ្នំពេញ ដែលនឹងចាប់
ផ្តើមនៅឆ្នាំក្រោយ។
បាទលោក អ្នកនាងជាទីមេត្រី ដោយពេលវេលាមានកំណត់ ខ្ញុំសូ លឹមសេង សូមបញ្ចប់
នាទីស្ថានយុវវ័យនៃ វិទ្យុអូស្រ្តាលីនៅពេលនេះតែត្រឹមនេះ។ បាទលោក អ្នកក៏អាចស្តាប់
នាទីនេះឡើងវិញបានដែរ តាមរយៈអសយដ្ឋាន៖
បាទសូមអរគុណនិងសូមជម្រាបលា៕
រយៈពេល៖ ១២នាទីនិង៥៣វិនាទី
វាគ្មិន៖ យុវតីសំអាង ម៉ានីន អាយុ១៦ឆ្នាំ រស់នៅរាជធានីភ្នំពេញ បានទទួលជ័យលាភី
កំរិតមេដាយមាស នៅក្នុងការប្រកួតប្រជែងអ្នកវិទ្យាសាស្រ្តវ័យក្មេង ឆ្នាំ២០០៩
លោកស្រីវេជ្ជបណ្ឌិត ហេង ច័ន្នលីដា មាតារបស់កញ្ញាម៉ានីន

-ប្រជាពលរដ្ឋឃុំបន្ទាយឆ្មារស្រុកថ្មពួកកំពុងប្រឈមមុខនឹងការដាច់ស្បៀង
ស្រង់ចេញពីវិទ្យុអូស្រ្តាលី្
ប្រជាពលរដ្ឋរាប់រយគ្រួសារនៅភូមិចំនួនពីរក្នុងឃុំបន្ទាយឆ្មារក្បែរ
ជើងភ្នំដងរែកខេត្ដបន្ទាយមានជ័យកំពុងប្រឈមមុខនឹងការដាច់
ស្បៀង ខ្លះរហូតដល់ដាច់ពោះ និងខ្លះទទួលទានបបរជំនួស
បាយ។ លោក សុខ សាវី ធ្វើសេចក្តីរាយការណ៍ពិស្តារពីខេត្ដ
បាត់ដំបង។
លោក ម៉ែន សំមឿន មេភូមិដងរែកបានអោយដឹងថា ដោយសារ
អាកាសធាតុប្រែប្រួលធ្វើអោយមានភ្លៀងធ្លាក់ច្រើន ប្រជាពលរដ្ឋ
មិនអាចចេញទៅស៊ីឈ្នួលធ្វើចម្ការនិងចូលព្រៃពុះអុស ដុតធ្យូង
លក់បាននោះទេ ពួកគាត់ប្រមាណ១០៥គ្រួសារមនុស្សរាយ៤៤៧នាក់
កំពុងប្រឈមមុខនឹងការដាច់ស្បៀង។ ប្រជាពលរដ្ឋនៅភូមិដងរែក
ឈ្មោះ អៀន សុជាតិ និងច្រិប បានត្អូញត្អែរបញ្ជាក់ពីកង្វះខាត
របស់គាត់បន្ថែម។
(សំឡេងប្រជាពលរដ្ឋ)
ចំណែកលោក ជិន សាវិន អនុភូមិប្រាសាទត្បែង បាននិយាយ
ថាប្រជាពលរដ្ឋក្នុងភូមិប្រមាណ៤០០គ្រួសារមនុស្សរាយជាងមួយ
ពាន់នាក់ កំពុងប្រឈមមុខនឹងការដាច់ស្បៀងក្នុងចំណោមនោះ
មានប្រជាពលរដ្ឋជាង១០គ្រួសារកំពុងដាច់បាយ ខ្លាំងជាងគេ។
(សំឡេងលោក ជិន សាវិន )
លោក វ៉ាត ហាន់ មេឃុំបន្ទាយឆ្មារបានទទួលស្គាល់ថា ប្រជាពល
រដ្ឋពីភូមិខាងលើនេះពិតជាប្រឈមមុខនឹងការដាច់ស្បៀងមែន
តែលោកមិនទាន់ទទួលរបាយការណ៍ផ្លូវការណាមួយនោះទេ។
លោកនឹងជំរុញអោយមេភូមិស្រង់តួលេខអោយច្បាស់លាស់
លោកនឹងរាយការណ៍បន្តទៅថ្នាក់លើ។
(សំឡេងលោក វ៉ាត ហាន់)
ភ្លាមៗយើងមិនអាចទំនាក់ទំនងលោក ប៉ុក សាលុយ អភិបាលរង
ខេត្តបន្ទាយមានជ័យទទួលបន្ទុកកាកបាទក្រហមខេត្តបាននោះទេ៕

-ពលរដ្ឋអះអាងថាមានកុងត្រូលខុសច្បាប់នៅខេត្តបន្ទាយមានជ័យ
ព័ត៌មានថ្មីៗ 16:10:37, 10 October 2009
ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានជ័យនិយាយថា ពួកគាត់កំពុងតែជួបប្រទះនូវការធ្វើ
បាបដោយមន្រ្តីប៉ូលិស មន្រ្តីរដ្ឋបាលព្រៃឈើ និងក្រុមសមត្ថកិច្ចដទៃទៀត ដែលបានដាក់
ចំណុចកុងត្រូលខុសច្បាប់នៅក្នុងតំបន់ ដើម្បីគាបទារប្រាក់ពីប្រជាពលរដ្ឋ។
ពលរដ្ឋម្នាក់ក្នុងស្រុកថ្មពួក និយាយថា មានចំណុចកុងត្រូលខុសច្បាប់យ៉ាងតិច៩កន្លែងនៅ
ជិតផ្ទះរបស់ខ្លួន។
ការសែតភ្នំពេញប៉ុស្តិ៍រាយការណ៍ថា មានពលរដ្ឋម្នាក់ទៀត អះអាងថា ប៉ូលិបានទារប្រាក់ចំនួន
៤៧៩ដុលា្លរអាម៉េរិក ដោយសារតែគាត់កំពុងតែដឹកឈើតាមដងផ្លូវមួយក្នុងខេត្តបន្ទាយមានជ័យ
ដើម្បីយកទៅធ្វើផ្ទះ។
អភិបាលរងស្រុកថ្មពួក លោក ហំ សំអាង បានបដិសេធការអះអាងរបស់ប្រជាពលរដ្ឋ ដោយលោកបានថ្លែងថាពាក្យចាមរ៉ាមអំពីចំណុចត្រួតពិនិត្យខុសច្បាប់នេះ គឺគ្មានភស្ដុតាងទេ។
នាយករដ្ឋមន្រ្តីកម្ពុជា លោកហ៊ុន សែន ធ្លាប់បានចោទប្រកាន់ក្រុមមន្រ្តីធ្វើការនៅតាមចំណុចឆែកឆេរនៅខែ្សជួរមុខតាមបណ្ដោយព្រែនខ្មែរ-ថៃ ថាបានគាបសង្កត់ទារប្រាក់ដោយខុសច្បាប់
ពីប្រជាជនដែលឆ្លងព្រំដែន៕

-បណ្តឹងបរិហារកេរ្តិ៍រវាង មូរ សុខហួរ និងហ៊ុន សែន ជម្រះឡើងវិញថ្ងៃ ២៨ តុលា
តុលាការសាលាឧទ្ធរណ៍ បានសម្រេចបើកសវនាការជំនុំជម្រះលើសំណុំរឿងបរិហារកេរ្តិ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៨តុលាខាងមុខ។ លោកស្រី មូរ សុខហួរ ដែលជាប់ចោទក្នុងរឿងបរិហារកេរ្តិ៍លោក ហ៊ុន សែន នឹងនៅតែមិនមានមេធាវីតំណាងឡើយ។
ាកោះហៅរបស់តុលាការសាលាឧទ្ធរណ៍ផ្ញើជូនលោកស្រី មូរ សុខហួរ ដែលបានចែកផ្សាយនៅថ្ងៃសុក្រនេះ បានតម្រូវឲ្យសមាជិកសភាមណ្ឌលខេត្តកំពត និងជាអគ្គលេខាធិការរងគណបក្សសមរង្ស៊ី លោកស្រី មូរ សុខហួរ ចូលទៅកាន់សាលាឧទ្ធរណ៍នៅព្រឹកម៉ោង ៨ ថ្ងៃទី២៨ តុលាខាងមុខ ដើម្បីចូលរួមសវនាការក្នុងរឿងបរិហារកេរ្តិ៍។
សវនាការ ដែលលោកស្រី មូរ សុខហួរ អះអាងថា សាលាឧទ្ធរណ៍បើកការជំនុំជម្រះលើសំណុំរឿងក្តី ដែលលោកស្រីបានប្តឹងជំទាស់នឹងរឿងចាញ់ក្តីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៤សីហា ឆ្នាំ២០០៩។ កាលណោះ ចៅក្រមតុលាការក្រុងភ្នំពេញ បានសម្រេចឲ្យលោកស្រី មូរ សុខហួរ បង់ពិន័យជាប្រាក់សរុបចំនួន ១៦,៥ លានរៀល ស្មើប្រមាណជាង ៤ពាន់ដុល្លារ។
ចេញពីអង្គប្រជុំរដ្ឋសភានៅព្រឹកមិញ លោកស្រី មូរ សុខហួរ បានសង្ឃឹមថា តុលាការសាលាឧទ្ធរណ៍នឹងពិចារណាឡើងវិញនូវហេតុផល និងធាតុផ្សំ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោកស្រី ក្នុងសំណុំរឿងបរិហារកេរ្តិ៍ រវាងលោកស្រី និងលោកប្រមុខរដ្ឋាភិបាល។
ទោះជាយ៉ាងណា លោកស្រី មូរ សុខហួរ នៅតែប្រកាន់ជំហរថា លោកស្រីជាជនរងគ្រោះ ក្នុងសំណុំរឿងបរិហារកេរ្តិ៍។ រឿងបរិហារកេរ្តិ៍ ដែលលោកស្រី មូរ សុខហួរ ចាប់កំហុស ដោយសារតែការថ្លែងទិតៀនរបស់លោកប្រមុខរដ្ឋាភិបាល ហ៊ុន សែន នៅខេត្តកំពត សំដៅលើស្ត្រីម្នាក់ ដោយមិនចេញឈ្មោះ កាលពីថ្ងៃទី៤ ខែមេសា។
ភ្លាមៗលោកស្រី មូរ សុខហួរ ប្រកាសក្នុងសន្និសីទកាសែត អំពីបំណងដាក់ពាក្យប្តឹងចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទបរិហារកេរ្តិ៍លោកស្រី។ ក៏ប៉ុន្តែសេចក្តីប្រកាសរបស់អតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារីរូបនេះ ត្រូវបានមេធាវីរបស់លោកនាយករដ្ឋមន្ត្រី ប្តឹងបកពីបទបរិហារកេរ្តិ៍ដូចគ្នា៕

-លោក ហ៊ុន សែន ៖ ជំនួយសម្រាប់កម្ពុជា ត្រូវតែជាជំនួយឥតលក្ខខណ្ឌ
ប៉ុន្មានថ្ងៃ មុនកិច្ចប្រជុំផ្តល់ជំនួយសម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជា ប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានកុំឲ្យមានការដាក់លក្ខខណ្ឌ ភ្ជាប់នឹងជំនួយសម្រាប់កម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រៀបធៀបជំនួយរបស់បរទេស សព្វថ្ងៃថា បានដាក់គំនាបច្រើនជាង វត្តមានរបស់អ្នកជំនាញការវៀតណាម នៅលើទឹកដីកម្ពុជា កាលពីទស្សវត្សឆ្នាំ ៨០ ទៅទៀត។
មុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានថា រដ្ឋាភិបាល អាចនឹងមិនទទួលយកជំនួយរបស់បរទេស ប្រសិនបើជំនួយណា ដែលផ្តល់ឲ្យកម្ពុជា ភ្ជាប់ជាមួយនឹងលក្ខខណ្ឌសាំញ៉ាំច្រើនដូចសព្វថ្ងៃ។
រំលឹកពីការសម្រេចរបស់រដ្ឋាភិបាល ដែលបានលុបចោលនូវជំនួយរបស់ធនាគារពិភពលោក លើការចុះបញ្ជីដីធ្លី កាលពីដើមខែមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ក្នុងខួបលើកទី៣០នៃការបង្កើតធនាគារជាតិនៅព្រឹកមិញ ដោយពាក្យសម្តីខ្លាំងៗថា រដ្ឋាភិបាលស្វាគមន៍នូវការចង់រួមចំណែកអភិវឌ្ឍន៍កម្ពុជា ក៏ប៉ុន្តែម្ចាស់ជំនួយ កុំជ្រៀតជ្រែក និងកុំដាក់សម្ពាធ ភ្ជាប់នឹងជំនួយនោះ។
ជាមួយនឹងអារម្មណ៍ហាក់ដូចជាខឹងសម្បារ លាយឡំនឹងការធុញទ្រាន់លើលក្ខខណ្ឌរបស់ម្ចាស់ជំនួយ នាពេលបច្ចុប្បន្ន លោកនាយករដ្ឋមន្ត្រី បានប្រៀបប្រដូចថា ក្រោយរបបខ្មែរក្រហមដួលរលំ នៅឆ្នាំ១៩៧៩ កងទ័ព និងអ្នកជំនាញការវៀតណាមនៅកម្ពុជា បានគោរពនូវឯករាជ្យរបស់កម្ពុជា។ រាល់សេចក្តីសម្រេចចិត្តខាងនយោបាយ និងសេដ្ឋកិច្ច គឺនៅលើកម្ពុជា ដែលខុសពីសព្វថ្ងៃ។ ជំនួយសព្វថ្ងៃ ដែលអតីតប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សង្កត់ធ្ងន់ថា ទាំងធនាគារពិភពលោក ទាំងមូលនិធិរូបិយវត្ថុអន្តរជាតិ និងទាំងប្រទេសម្ចាស់ជំនួយដទៃទៀត បានចាប់បង្ខំឲ្យរដ្ឋាភិបាល ស្តាប់បង្គាប់ម្តងហើយម្តងទៀត
ជាចុងក្រោយ លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រទេសម្ចាស់ជំនួយ ដែលជាមិត្តភក្តិជួយកម្ពុជា ត្រូវរក្សានូវភាពយោគយល់ និងគោរពភាពជាម្ចាស់របស់កម្ពុជា។
ក្រុមប្រទេសម្ចាស់ជំនួយ ត្រូវជួបប្រជុំជាមួយរដ្ឋាភិបាលកម្ពុជា នៅខែធ្នូ ចុងឆ្នាំនេះ ដើម្បីប្រកាសពីជំនួយ ផ្តល់ឲ្យប្រទេសកម្ពុជា ប្រចាំឆ្នាំ២០១០។ កាលពីកិច្ចប្រជុំលើកមុន ប្រទេសអន្តរជាតិជាដៃគូ បានសម្រេចផ្តល់ជំនួយដល់កម្ពុជានៅឆ្នាំ២០០៩ ជាង ១០០០ លានដុល្លារ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ ក្រុមប្រទេសអ្នកផ្តល់ជំនួយ បានប្រជុំគ្នា និងលើកឡើងពីបញ្ហាគោរពសិទ្ធិមនុស្ស ជម្លោះដីធ្លី និងកំណែទម្រង់ប្រព័ន្ធតុលាការ។ ការខ្វះចន្លោះក្នុងការអនុវត្តន៍លើបញ្ហាអាទិភាពទាំងនេះ នឹងត្រូវដាក់លើតុ ក្នុងកិច្ចប្រជុំផ្តល់ជំនួយ នាខែធ្នូខាងមុខ៕

-មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន៦រូបត្រូវកោះហៅធ្វើសាក្សី
សហចៅក្រមស៊ើបអង្កេតអន្តរជាតិរបស់តុលាការខ្មែរក្រហមលោក ម៉ាកសែល ឡឺម៉ុង (Marcel Lemonde) បានកោះហៅសាកសួរមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ថ្នាក់ដឹកនាំរដ្ឋសភា និងព្រឹទ្ធសភាក្នុងនាមជាសាក្សី នៅក្នុងសំណុំរឿង០០២។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការអត្ថាធិប្បាយបឋមថា តុលាការខ្មែរក្រហមហាក់កំពុងទាញយកដើមបណ្តឹងទៅធ្វើជាសាក្សី។ាភិបាលខ្មែរលោកហ៊ុន សែនមិនបានយឺតយ៉ាវក្នុងការធ្វើអត្ថាធិប្បាយឡើយ នៅពេលដែលសមាជិកជាន់ខ្ពស់របស់រដ្ឋាភិបាល និងជាពិសេស រួមមានទាំងថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជារបស់លោក ត្រូវតុលាការខ្មែរក្រហមកោះហៅសាកសួរ។ គឺជាការកោះហៅសាកសួរ ដើម្បីស្តាប់ចម្លើយក្នុងនាមជាសាក្សីនៅក្នុងសំណុំរឿង០០២។ ពោលគឺនៅក្នុងក្របខ័ណ្ឌនៃកិច្ចស៊ើបសួរដែលកំពុងដំណើរការប្រឆាំងនឹងនួន ជា អៀង សារី ខៀវ សំផន និងជនដទៃទៀត។
តាមរយៈឯកសារចុះថ្ងៃទី២៥កញ្ញា សហចៅក្រមស៊ើបអង្កេតអន្តរជាតិលោក ម៉ាកសែល ឡឺម៉ុង (Marcel បានអញ្ជើញមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងថ្នាក់ដឹកនាំព្រឹទ្ធសភាទាំងអស់៦រូបអោយមកផ្តល់ចម្លើយក្នុងសំណុំរឿង០០២ក្នុងឋានៈជាសាក្សី។ អ្នកទាំង៦រូបនោះរួមមាន លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា លោក គាត ឈន់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង លោក ស៊ីម កា លោក អ៊ុក ប៊ុនឈឿនជាសមាជិកព្រឹទ្ធសភា។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានបញ្ចេញប្រតិកម្មខ្លាំងក្លាឡើយ តែវាគ្រាន់តែជាការចាប់អារម្មណ៍ដំបូងរបស់លោកតែប៉ុណ្ណោះ។ លោកនាយករដ្ឋមន្ត្រីខ្មែរបានចាត់ទុកការកោះហៅរបស់តុលាការខ្មែរក្រហមទៅលើមនុស្សទាំង៦រូបនេះ គឺជាការប្រែក្លាយដើមចោទទៅជាសាក្សី ដែលការនេះនឹងរឹតតែធ្វើអោយចុងចោទទទួលបន្ទុកកាន់តែធ្ងន់។ លោក ហ៊ុន សែន បានចាត់ទុកអ្នកទាំង៦នាក់នេះ គឺជាអ្នកធ្លាប់ផ្តួលរំលំរបបប៉ុលពត ហើយក៏ជាអ្នកចូលរួមអនុម័តច្បាប់កាត់ទោសមេដឹកនាំ និងអ្នកទទួលខុសត្រូវជាន់ខ្ពស់របបខ្មែរក្រហមផងដែរ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ សំរាប់លោកនាយករដ្ឋមន្ត្រី ទាំងនេះគឺជានីតិវិធីរបស់តុលាការ។
គួរបញ្ជាក់ថា នៅក្នុងឯកសារកោះអញ្ជើញថ្នាក់ដឹកនាំទាំង៦រូបនេះមកផ្តល់ចម្លើយនៅក្នុងសំណុំរឿង០០២នេះ គេឃើញមានតែហត្ថលេខារបស់សហចៅក្រមស៊ើបអង្កេតបរទេសតែម្នាក់ប៉ុណ្ណោះ។ គ្មានទេហត្ថលេខារបស់សហចៅក្រមស៊ើបអង្កេតកម្ពុជាលោក យូ ប៊ុនឡេង៕

-សមាជិកគណបក្សជំទាស់ត្រូវអាជ្ញាធរ ខេត្តបន្ទាយមានជ័យចាប់ខ្លួន
By គង់ សុឋានរិទ្ធ, VOA, ខ្មែរ
រាយការណ៍ពីរាជធានីភ្នំពេញ
08 October 2009
សមាជិកគណបក្សជំទាស់ក្នុងប្រទេសកម្ពុជា ត្រូវអាជ្ញាធរខេត្តបន្ទាយមានជ័យ
ចាប់ខ្លួននៅថ្ងៃពុធនេះ ទាក់ទងនឹងជម្លោះដីធ្លីមួយកន្លែង។ មន្ដ្រីអង្គការសិទ្ធិ
មនុស្សចាត់ទុកថា គឺជាការចាប់ខ្លួនដោយខុសច្បាប់។
លោកលី ស្រីមុនិន្ទ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត គណបក្សសម រង្ស៊ី
ដែលទើបនឹងជាប់ឆ្នោតថ្មី ត្រូវអាជ្ញាធរប៉ូលិសខេត្តបន្ទាយមានជ័យចាប់ខ្លួន
កាលពីព្រឹកថ្ងៃពុធនេះក្រោមការចោទប្រកាន់អំពីបទជេរប្រមាថ និងញុះញង់
បង្កអគ្គីភ័យលើទីសាធារណៈ។
លោកសៅ ពលក្ខណ៍ សមាជិកក្រុមប្រឹក្សាស្រុកអូរជ្រៅរបស់គណបក្សសម
រង្ស៊ីដែលបានឃើញហេតុការណ៍នេះបានរៀបរាប់ថា លោកលី ស្រីមុនិន្ទត្រូវ
ចាប់ខ្លួនខណៈដែលលោកដើរចេញពីសាលប្រជុំ នៅវេលាម៉ោងប្រមាណជា
១០កន្លះព្រឹកមិញនេះ។
"ក្រោយពេលដែលប្រជុំក្រុមប្រឹក្សាក្រុងប៉ោយប៉ែតចប់ គាត់ចុះមក។ពេលដែល
ចុះមកឃើញប៉ូលិសត្រៀមចាំចាប់តែម្ដង ។ គេចាប់ហើយគេដាក់ខ្នោះ ។ គេ
បញ្ជូនឡើងទៅស្នងការខេត្តតែម្ដង "។
យោងតាមប្រភពពីតុលាការនិងពីក្រុមអង្គការការពារសិទ្ធិមនុស្សបានឲ្យដឹងថា
សកម្មជនគណបក្សជំទាស់អាយុ៣៩ឆ្នាំរូបនេះ ត្រូវចោទប្រកាន់ថា បានជេរ
ប្រមាថ និងញុះញង់ឲ្យមានការដុតកង់ឡានប្រឆាំងនឹងការអនុវត្តន៍សាលដីកា
របស់តុលាការកំពូលទៅលើទំនាស់ដីមួយកន្លែងរវាងប្រជាជន និង ប្រជាជន
ដូចគ្នា ចំនួន៦គ្រួសារនៅក្នុងក្រុងប៉ោយប៉ែតកាលពីថ្ងៃទី ២៣ ខែកក្កដាកន្លង
ទៅ។
អាជ្ញាធរបានចាប់ឃុំខ្លួនប្រជាជនចំនួន៣១នាក់ នៅក្នុងការអនុវត្តន៍សាលដីកា
នោះ។ ប្រជាពលរដ្ឋទាំងនោះដែលរួមមានបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលមួយ
ផង ត្រូវបានដោះលែងមកវិញ ប៉ុន្មានថ្ងៃក្រោយពីមានការប្រទាញប្រទង់។
លោកចាន់ សាវ៉េត មន្ដ្រីស៊ើបអង្កេតរបស់អង្គការការពាសិទ្ធិមនុស្សអាហុកបាន
ឲ្យដឹងថា លោកលី ស្រីមុនិន្ទ មិនបានស្ថិតនៅក្នុងព្រឹត្តិការណ៍ដូចបានយោង
នៅក្នុងការចោទប្រកាន់នោះទេ ត្បិតលោកមានធុរៈនៅក្រុងភ្នំពេញ។
លោកចាន់ សាវ៉េត អះអាងថា ជនជាប់ចោទមិនត្រូវបានកោះហៅទៅសាកសួរ
ទេ ហើយជនជាប់ចោទក៏មិនដឹងអំពីការចោទប្រកាន់លើរូបលោកដែរ។ លោក
ចាន់ សាវ៉េត ចាត់ទុកថា នេះជាការចាប់ខ្លួនដោយខុសច្បាប់។
“ការអនុវត្តន៍របៀបនេះគឺការចាប់ខ្លួនខុសច្បាប់ហើយ។ វាជាករណីរំលោភសិទ្ធិ
មនុស្សធ្ងន់ធ្ងរ ហើយមួយទៀត វាក៏ជាសញ្ញានៃការគម្រាមកំហែងទៅដល់
សកម្មជននៃបក្សនយោបាយមួយចំនួន ផ្សេងទៀតដែរ"។
ទីចាត់ការរបស់គណបក្សសម រង្ស៊ីនិងអង្គការអាហុកប្រចាំខេត្តបន្ទាយមានជ័យ
បានទាមទារឲ្យតុលាការដោះលែងសកម្មជនជំទាស់ឲ្យមានសេរីភាពមកវិញនិង
លើកលែងការចោទប្រកាន់ទាំងស្រុង។
លោកចៅក្រម អាំង មាលតី ប្រធានតុលាការខេត្តបន្ទាយមានជ័យ និងជាអ្នក
កាន់សំណុំរឿងនេះ បានបដិសេដមិនផ្ដល់ការពន្យល់ណាមួយទេ ដោយលោក
អះអាងថា លោកជាប់រវល់៕

-លោកស្រីមូរ សុខហួរ គ្រោងជួបមន្ត្រីស.រ.អា.ពិភាក្សាពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
ដោយ មឿង ទុម
2009-09-11
លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តខ្មែរពីកូតាគណបក្សសមរង្សី នឹងជួបលោកស្រី Hillary Clinton រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះ នៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីបញ្ហាការរំលោភសិទ្ធិមនុស្សនិងការរំលោភសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជាបច្ចុប្បន្ន។
លោកស្រី មូរ សុខហួរ លើកដៃស្វាគមន៍អ្នកគាំទ្រលោកស្រីដែលប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃ២៤ កក្កដា ២០០៩។
លោកស្រី មូរ សុខហួរ ថ្លែងដូច្នេះនៅបន្ទាប់តែ៤ឬ៥ប៉ុន្មានម៉ោងពីពេលដែលលោកស្រីត្រូវបានគណៈកម្មការសិទ្ធិមនុស្ស Tom Lantos នៃសភាអាមេរិក អញ្ជើញឲ្យទៅថ្លែងអំពីបញ្ហានេះជម្រាបជូនសមាជិកសភាអាមេរិកនិងមន្ត្រីអ្នកមុខអ្នកការអាមេរិកមួយចំនួន នៅថ្ងៃជាមួយគ្នានោះ គឺកាលពីម្សិលមិញ ថ្ងៃទី១០ ខែកញ្ញានេះ នៅរដ្ឋធានីវ៉ាស៊ីនតោន។
លោកស្រី ពុង ឈីវកេក ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ និងលោក មឿន តុលា ប្រធានកម្មវិធីពលកម្មនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ក៏ត្រូវបានគេអញ្ជើញឲ្យទៅចូលរួមដែរ។
លោកស្រី មូរ សុខហួរ បញ្ជាក់ថា ជំនួបទាំងនោះគឺលោកស្រីមានបំណងជំរុញឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកសហការជាមួយមេដឹកនាំប្រទេសអ្នកកាន់លទ្ធិប្រជាធិបតេយ្យដទៃទៀត រួមគ្នាបង្ហាញជំហរឲ្យបានច្បាស់លាស់ ចំពោះបញ្ហាការរំលោភសិទ្ធិមនុស្សនិងការរំលោភសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជាបច្ចុប្បន្ន។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា ៖ «សភាពការណ៍នេះយើងបានបង្ហាញជូនទៅដល់សភានៃសហរដ្ឋអាមេរិកនៅរសៀលនេះហើយ ហើយខ្ញុំឃើញថា មានការបង្ហាញឲ្យឃើញថាគេយកចិត្តទុកដាក់ស្ថានការណ៍លំបាកហើយរឹតតែធ្ងន់ទៅៗ ជាពិសេសដោះស្រាយរឿងសិទ្ធិមនុស្សដែលត្រូវតែឈរលើច្បាប់ លើនីតិរដ្ឋ»។
នៅថ្ងៃសុក្រនេះដែរ លោកស្រី មូរ សុខហួរ ក៏គ្រោងនឹងជួបជាមួយព្រឹទ្ធសភាអាមេរិកដើម្បីពិភាក្សាពីបញ្ហានេះផងដែរឲ្យគេជួយធ្វើអន្តរាគមន៍ដោះស្រាយ។
ខ្មែរអាមេរិកាំងជួបពិភាក្សាគ្នាពីបញ្ហាការរំលោភសិទ្ធិមនុស្សនៅកម្ពុជា
កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ពលរដ្ឋខ្មែរអាមេរិកាំងជាង៦០នាក់បានទៅជួបជុំគ្នានៅភោជនីយដ្ឋាន Harvest Moon ក្បែររដ្ឋធានីវ៉ាស៊ីនតុន ពិភាក្សាអំពីកង្វល់ជុំវិញបញ្ហាការរំលោភសិទ្ធិមនុស្សនិងការរំលោភសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។
ពលរដ្ឋខ្មែរអាមេរិកកាំងទាំងប្រុសស្រីនោះមកពីរដ្ឋ Virginia, Maryland, Philadelphia និងរដ្ឋដទៃមួយចំនួនទៀត បានជួបជុំគ្នាកាលពីយប់មិញដោយមានវាគ្មិនកិត្តិយស៣រូប គឺលោកស្រី ពុង ឈីវកេក ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ, លោក មឿន តុលា ប្រធានកម្មវិធីពលកម្មនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងលោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រខ្មែរប្រចាំមណ្ឌលខេត្តកំពត។
វាគ្មិនកិត្តិយសទាំង៣រូបបានបញ្ចាំងរូបភាពវីដេអូស្លៃយ៍អំពីព្រឹត្តិការណ៍ជាក់ស្តែងដែលបានកើតមានឡើងលើពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជា ដូចជាទុក្ខវេទនារបស់ពលរដ្ឋខ្មែរអ្នកក្រីក្រដែលរងការបណ្តេញចេញពីដីធ្លី ផ្ទះសម្បែង និងអំពីសកម្មភាពក្រុមប្រដាប់អាវុធប្រើអំពើហិង្សាលើពលរដ្ឋ និងការដែលលោកស្រី មូរ សុខហួរ ឡើងតុលាការក្រុងភ្នំពេញ តបចំពោះបណ្តឹង លោក ហ៊ុន សែន ពីបទបរិហារកេរ្តិ៍។
លោកស្រី ពុង ឈីវកេក បញ្ជាក់ដល់កិច្ចប្រជុំនោះថា សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរនៅកម្ពុជាបច្ចុប្បន្នកំពុងរងការរំលោភគំរាមកំហែង។ ចំណែក លោក មឿន តុលា មានប្រសាសន៍ថា សកម្មជនសហជីពការពារសិទ្ធិកម្មករនៅកម្ពុជាភាគច្រើនរងការគំរាមកំហែង ប្តឹង ឬត្រូវថៅកែក្រុមហ៊ុនដកចេញពីការងារ។
កិច្ចប្រជុំនោះត្រូវបានសមាគមខ្មែរអាមេរិកាំងដើម្បីលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ឬហៅថា ខារ៉ាត់ រៀបចំឡើងក្នុងបំណងពិនិត្យមើលស្ថានភាពចុងក្រោយនៃបញ្ហាការរំលោភសិទ្ធិមនុស្សនិងការរំលោភសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជាដើម្បីអាចឲ្យពលរដ្ឋអាមេរិកអ្នកមានដើមកំណើតខ្មែរអាចចូលរួមជួយដោះស្រាយបញ្ហានេះទៅតាមលទ្ធភាពនិងតាមច្បាប់សហរដ្ឋអាមេរិក៕

-បក្សសមរង្ស៊ីស្នើឲ្យដករឿងបរិហារកេរ្តិ៍ចេញពីសេចក្ដីព្រាងច្បាប់ក្រមព្រហ្មទណ្ឌ
ដោយ ហាស់ សាន
2009-10-01
នៅថ្ងៃ៣០ កញ្ញា គណបក្សសមរង្ស៊ីចេញសេចក្តីថ្លែងការណ៍មួយដែលថា គេផ្តើមចាប់ពីថ្ងៃទី១ តុលានេះទៅ ដើម្បីព្យាយាមរកមធ្យោបាយការពារសេរីភាពបញ្ចេញមតិ ដោយចូលរួមជជែកវែកញែកក្នុងរដ្ឋសភាលើសេចក្តីព្រាងច្បាប់ក្រមព្រហ្មទណ្ឌ ដាក់ជូនពិនិត្យដោយទីស្តីការគណៈរដ្ឋមន្រ្តី។
គណបក្សជំទាស់នេះស្នើឲ្យដកចេញនូវមាត្រាណាដែលទាក់ទងនឹងរឿងបរិហារកេរ្តិ៍និងរឿងនិយាយបញ្ឈឺផ្សេងៗពីសេចក្តីព្រាងច្បាប់នោះ។
គណបក្សសមរង្ស៊ី សំអាងថា រឿងធំៗដែលមិនទាន់ដោះស្រាយចេញដូចជារឿងភាពក្រីក្រ អកម្មភាព មនុស្សអត់ការធ្វើ ទំនាស់ដីធ្លី អំពើពុករលួយជាដើម មិនអាចបោះជំហានទៅមុខបានទេ បើអ្នកធ្វើច្បាប់ ក្រុមសង្គមស៊ីវិល អ្នកសារព័ត៌មាន សហជីព និងប្រជាពលរដ្ឋតូចតាច មិនអាចចូលរួមបញ្ចេញយោបល់បាននោះ៕

-រដ្ឋាភិបាលកម្ពុជាប្រតិកម្មនឹង អត្ថាធិប្បាយដោយលោក សម រង្ស៊ី
By ជៀប មុនី, VOA, ខ្មែរ
រាយការណ៍ពីរាជធានីភ្នំពេញ
23 September 2009
រដ្ឋាភិបាលកម្ពុជា បានបញ្ចេញប្រតិកម្មតបតទៅនឹងមេដឹកនាំគណបក្សប្រឆាំង ដែលបានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាអំពីការបំបិទមាត់អ្នករិះគន់។
រដ្ឋាភិបាលកម្ពុជា នៅថ្ងៃពុធនេះ បានបញ្ចេញប្រតិកម្មតបតទៅនឹងមេដឹកនាំ
គណបក្សប្រឆាំង ដែលបានចោទប្រកាន់មកលើខ្លួនអំពីការបំបិទមាត់អ្នករិះគន់
តាមរយៈតុលាការ ការដាក់ពន្ធនាគារនិងការធ្វើឃាដ ដោយចាត់ទុកថា មេដឹក
នាំគណបក្សប្រឆាំងរូបនេះ មិនបានរក្សាសេចក្តីថ្លៃថ្នូរជាអ្នកនយោបាយ។
ប្រតិកម្មបែបនេះរបស់រដ្ឋាភិបាលបានកើតឡើងភ្លាមៗ បន្ទាប់ពីលោកសម រង្ស៊ី
ប្រធានគណបក្សសម រង្ស៊ី ដែលថ្លែងនៅឯការពិភាក្សាកាលពីថ្ងៃអង្គារម្សិលម៉ិញ
នៅឯក្លឹបអ្នកសារព័ត៌មាននាទីក្រុងបាងកក ហើយត្រូវបាន VOA សម្លេងសហ
រដ្ឋអាមេរិកដកស្រង់សម្តីមកផ្សាយកាលពីព្រឹកថ្ងៃទី ២៣ ខែកញ្ញានេះ។
លោកសម រង្ស៊ី នៅពេលនោះ មានប្រសាសន៍ថា បញ្ហាមួយភាគ គឺបណ្តាលមក
ពីមេដឹកនាំកម្ពុជាជាច្រើន ដូចជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដើមធ្លាប់
ជាខ្មែរក្រហម ដោយលោកបន្ថែមថា ពួកគេនៅតែមានខួរក្បាលខ្មែរក្រហម គេ
មិនអត់ឱនឱ្យអ្នករិះគន់ទេ។
ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី នៅថ្ងៃពុធនេះ អង្គ
ភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានធ្វើការបំភ្លឺជា
ច្រើនចំណុចជូនមតិជាតិ និងអន្តរជាតិ។
ត្រង់ចំណុចមួយ អង្គភាពនេះ បានលើកឡើងថា ក្នុងរបបប្រល័យពូជសាសន៍
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺ ជាជនរងគ្រោះម្នាក់នាពេលនោះ ។ លោក
បានរត់គេចខ្លួនពីការតាមសម្លាប់របស់ខ្មែរក្រហម ហើយបានរួមគ្នាជាមួយឥស្សរ
ជនដទៃទៀត បង្កើតបានជារណៈសិរ្ស២ធ្នូ ជួយរំដោះប្រជាជនកម្ពុជាឱ្យរួចផុត
ពីមហាវាលពិឃាត ដែលផ្ទុយស្រឡះពីការចោទប្រកាន់ពីសំណាក់មេដឹកនាំ
គណបក្សប្រឆាំង។
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សក៏បានអះអាងថា រាជរដ្ឋាភិបាលគោរពសិទ្ធិ
សេរីភាពនៃការបញ្ចេញ មតិរបស់ប្រជាពលរដ្ឋ ពិសេសអ្នកកាសែត ដែលមាន
វិជ្ជាជីវៈជំនាញ តែមិនត្រូវប្រើឈ្មោះជាអ្នកកាសែតធ្វើឱ្យប៉ះ ពាល់ដល់កិត្តិយស
អ្នកដទៃនោះឡើយ។
អង្គភាពនេះបានពន្យល់ថា ដូច្នោះសកម្មភាពណាក៏ដោយ ដែលមានចរិតញុះ
ញង់បំបែកបំបាក់សង្គមជាតិ បង្កឱ្យមានភាពអនាធិបតេយ្យក្នុងសង្គមរំលោភ
សិទ្ធិអ្នកដទៃ ដាច់ខាតត្រូវតែទប់ស្កាត់ទៅតាមការគ្រប់គ្រងបែប ប្រទេសដែល
មានអរិយធម៌ គឺប្រើប្រាស់ប្រព័ន្ធតុលាការតាមគោលការណ៍នីតិរដ្ឋ។
អង្គភាពព័ត៌មាននេះ ក៏បានបរិហាររិះគន់បកទៅលើលោក សម រង្ស៊ី វិញ ដោយ
ចាត់ទុកលោក សម រង្ស៊ី ថា ជាអ្នកដែលមិនបានរក្សាសេចក្តីថ្លៃថ្នូរជាអ្នកនយោ
បាយទេ តែងតែប្រើប្រាស់សេរីភាពរបស់ខ្លួន ជ្រើសរើសទីតាំងបរទេសមក
ទិតៀនវាយប្រហារលើប្រមុខដឹកនាំប្រទេសថា ផ្តាច់ការទៅវិញ។
លោកទិត សុធា ទីប្រឹក្សារាជរដ្ឋាភិបាលនិងជាក្រុមអ្នកនាំពាក្យអង្គភាពព័ត៌មាន
និងប្រតិកម្មរហ័ស បានពិពណ៌នាការថ្លែងរបស់លោកសម រង្ស៊ី នៅពេលនោះ
ថា ជាសម្តីមានចរិតនយោបាយ។
"ការវៃប្រហាររបស់លោក សម រង្ស៊ី ទៅលើសម្តេចតេជោ ហ៊ុន សែននេះ គឺជា
ការលាបពណ៌ គឺជាការបំបែកខ្មែរ និង ខ្មែរ "។
លោកសម រង្ស៊ី មេដឹកនាំគណបក្សសម រង្ស៊ី ពុំអាចទំនាក់ទំនងសុំអត្ថាធិប្បាយ
បានទេ នៅថ្ងៃនេះ ដោយទូរស័ព្ទរបស់លោករោទិ៍ជាច្រើនដង តែពុំមានអ្នក
ទទួល។
លោកស្រីកែ សុវណ្ណរ័ត្ន អគ្គលេខាធិការគណបក្សសម រង្ស៊ី បានលើកឡើងថា៖
"រដ្ឋាភិបាល គណបក្សឈ្នះឆ្នោត គួរតែយកគំនិតខ្លះ ដែលជាយោបល់ ឬក៏ព័ត៌
មានដែលគណបក្សប្រឆាំងលោកផ្តល់ឱ្យ"។
ជាមួយគ្នានេះ លោកស្រីមានប្រសាសន៍ថា អ្វីដែលជាការលើកឡើងរបស់លោក
សម រង្ស៊ី គឺមិនមែនជាការបំបែកខ្មែរ និងខ្មែរទេ៕

-សហជីពចង់ឱ្យតម្លើងប្រាក់ខែ កម្មករកាត់ដេរ
សហជីពកម្មករចង់ឱ្យមានការតម្លើងប្រាក់ខែជូនកម្មករក្នុងវិស័យកាត់ដេរសម្លៀក
បំពាក់ និង ស្បែកជើងរហូតដល់ទៅ៩៣ដុល្លារក្នុង១ខែ។
មេដឹកនាំសហជីពមួយរូបបានទទូចស្នើសុំរដ្ឋមន្ត្រីក្រសួងការងារ ដើម្បីឱ្យមានការ
ពិភាក្សានៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការប្រឹក្សាការងារ ស្តីអំពីការតម្លើងប្រាក់
ខែរហូតដល់ទៅ៩៣ដុល្លារអាមេរិក ក្នុង១ខែ ជូនកម្មករក្នុងវិស័យកាត់ដេរសម្លៀក
បំពាក់ និងស្បែកជើងនៅឆ្នាំក្រោយ។
នៅក្នុងលិខិតចុះថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០០៩ លោកជួន មុំថុល ប្រធានសហភាព
សហព័ន្ធសហជីពជាតិកម្ពុជា និង ជាអនុប្រធានគណៈកម្មការប្រឹក្សាការងារ បាន
ស្នើសុំលោក វង សូត រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ជា
ប្រធានគណៈកម្មការប្រឹក្សាការងារ ដើម្បីឱ្យលោកដាក់បញ្ចូលរបៀបវារៈ ស្តីពីការ
តម្លើងប្រាក់ឈ្នួលសមរម្យចំនួន៩៣ដុល្លារអាមេរិកក្នុង១ខែ ជូនកម្មករក្នុងវិស័យ
កាត់ដេរសម្លៀកបំពាក់និងស្បែកជើង នាឆ្នាំ ២០១០។
លោក ជួន មុំថុល បានលើកឡើងនៅក្នុងលិខិតនោះថា កម្មករម្នាក់ត្រូវការប្រាក់
ខែចំនួន៩៣ ដុល្លារក្នុង១ខែ ដើម្បីរស់នៅសមរម្យ ដោយសារម្ហូបអាហារចេះតែ
ឡើងថ្លៃជាលំដាប់។
ថ្លែងប្រាប់ VOA នៅថ្ងៃច័ន្ទនេះ លោក ជួន មុំថុល មានប្រសាសន៍ថា លោកចង់
ឱ្យមានការពិភាក្សាលើរបៀបវារៈនេះ នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការនេះ នៅ
ក្នុងសប្តាហ៍ទី២នៃខែមករា ឆ្នាំ ២០១០ ។
"ខ្ញុំឃើញទៅឃើញថា គ្នាខ្វះខាតច្រើនពេក។ អញ្ចឹងតាមការស្រាវជ្រាវរបស់ភាគី
កម្មកររបស់យើងផងហ្នឹងគឺថា យើងឃើញថា ៩៣ដុល្លារ ទើបអាចរស់នៅក្នុង
រាជធានីភ្នំពេញបាន"។
លោកវង សូតពុំបានផ្តល់អត្ថាធិប្បាយទេ ដោយលោកមានប្រសាសន៍ថា លោក
ជាប់រវល់ប្រជុំ។
បើយោងតាមប្រសាសន៍របស់លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ បាន
ឱ្យដឹងថា លោកវង សូតបានទទួលលិខិតស្នើសុំរបស់លោកជួន មុំថុល រួចហើយ ក៏ប៉ុន្តែលោកបានមានប្រសាសន៍ថា លោកមិនទាន់ដឹងនៅឡើយទេ ថាតើលោក
វង សូត យល់ព្រមនឹងសំណើនោះ ឬយ៉ាងណា។
"មិនទាន់ថាតើយ៉ាងណាៗទេ។ មិនទាន់ថាតើសម្រេច ឬមិនសម្រេច” ។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា មានប្រសា-
សន៍ថា ប្រាក់ខែអប្បបរមាចំនួន៥០ដុល្លារសព្វថ្ងៃនេះ អាចជួយដល់ការរស់នៅ
របស់កម្មករបាន។
ប៉ុន្តែលោក ខេន លូ ពន្យល់ថា កម្មករអាចរកចំណូលបានច្រើន បើសិនជាពួកគេ
ខិតខំធ្វើការ ខំដេរ ខោអាវឱ្យបានច្រើន។ លោកមានប្រសាសន៍ថា បើសិនជាពួក
គេខំធ្វើការច្រើន ពួកគេអាចរកចំណូលបានដល់ទៅ១០០ ឬ ១២០ ឬ ដល់ទៅ
១៥០ដុល្លារអាមេរិកក្នុង១ខែ។
"យើងចង់លើកទឹកចិត្តឱ្យកម្មករខិតខំធ្វើការងារ"។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា មានប្រ-
សាសន៍ថា លោកចង់ឱ្យកម្មករទទួលបានប្រាក់ខែអប្បបរមាចំនួន៩៥ដុល្លារក្នុង
១ខែ ដោយធ្វើការរយៈពេលត្រឹម ៨ម៉ោងប៉ុណ្ណោះក្នុង១ថ្ងៃ។
លោកជា មុនី បានលើកឡើងថា ដើម្បីបានចំណូល១៥០ឬ១៦០ដុល្លារ កម្មករ
ត្រូវធ្វើការលើស១០ម៉ោងក្នុង១ថ្ងៃ ដែលនាំឱ្យលោកមានការព្រួយបារម្ភខ្លាចប្រ-
ការនេះអាចប៉ះពាល់ដល់សុខភាពពួកគេ នាពេលអនាគត។
"យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្ងឺវិជ្ជាជីវៈរបស់កម្មករ-កម្មការិនីនៅ
ថ្ងៃអនាគត បើសិនគាត់ប្រឹងប្រែងធ្វើការរហូតដល់បានប្រាក់ ១៦០ដុល្លារក្នុង១
ខែ“ ។
បច្ចុប្បន្ននេះ មានកម្មករប្រមាណជា៣៦ម៉ឺននាក់ កំពុងធ្វើការនៅក្នុងវិស័យកាត់
ដេរសម្លៀកបំពាក់ និងស្បែកជើងក្នុងរោងចក្រប្រហែល៥២០ ក្នុងប្រទេសកម្ពុជា
នេះបើយោងតាមមន្ត្រីរដ្ឋាភិបាល៕
ចំលងពីVOA

Subscribe to:
Posts (Atom)