Sunday, October 18, 2009

-យុវតី ​សំអាង ​ម៉ានីន​ជ័យលាភីទទួលរង្វាន់អន្តរជាតិ​

ព័ត៌មានពីវិទ្យុអូស្រ្តលី 15:10:10, 15 October 2009

បាទអំបាញមិញនេះ ជាសម្តីរបស់យុវតី សំអាង ម៉ានីន ជ័យលាភីកម្រិតមេដាយមាស នៅ
ក្នុងការប្រកួតប្រជែងអ្នកវិទ្យាសាស្រ្តវ័យក្មេង ឆ្នាំ២០០៩ នៅសហរដ្ឋអាម៉េរិក។

លោកអ្នកនាងជាទីមេត្រី ក្នុងនាទីស្ថានយុវវ័យនៃវិទ្យុអូស្រ្តាលីនៅពេលនេះ ខ្ញុំសូលឹមសេង សូមបង្វែអារម្មណ៍លោកអ្នកមកតាមដានស្តាប់ដំណើរដើមទងរបស់យុវតីខ្មែរ គឺកញ្ញា
សំអាង ម៉ានីន ដែលបានទទួលរង្វាន់ពិភពលោកចំនួនបី នៅក្នុងការប្រកួតប្រជែងអ្នក
វិទ្យាសាស្រ្តវ័យក្មេង ឆ្នាំ២០០៩ នៅសហរដ្ឋអាម៉េរិក​​។

យុវតីសំអាង ម៉ានីន អាយុ១៦ឆ្នាំ រស់នៅរាជធានីភ្នំពេញ បានទទួលជ័យលាភីកម្រិត
មេដាយមាស នៅក្នុងការប្រកួតប្រជែងអ្នកវិទ្យាសាស្រ្តវ័យក្មេង ឆ្នាំ២០០៩ ហៅថា
(I-Sweeep ២០០៩) International Sustainable World (Energy,Engineering
and Environment) Project សម្រាប់គម្រោងផលិតជីវៈឥន្ធនៈ ចំរាញ់ចេញពីប្រេង
ល្ហុងខ្វង។

នៅក្នុងការប្រកួតវិទ្យាសាស្រ្តអន្តរជាតិ ស្តីពីថាមពល មេកានីច និងបរិស្ថាន សំដៅ
ស្វែងរក និងលើកទឹកចិត្តអ្នកវិទ្យាសាស្រ្តវ័យក្មេងនៅទូទាំងពិភពលោកនេះ យុវតី
ម៉ានីន ថែមទាំងបានទទួលអាហារូបករណ៍សិក្សានៅបរទេស និងពានរង្វាន់ពិសេស
មួយរបស់សហគ្រាសអាមេរិកផង។ យុវតីសំអាង ម៉ានីន ដែលជាសិស្សដ៏ពូកែមួយ
រូបមកពីវិទ្យាល័យឯកជនមួយ នៅទីក្រុងភ្នំពេញដែលបានទទួលពានរង្វាន់ពិភព
លោកចំនួន៣ និយាយ រៀបរាប់ថា នាងមានបំណងប្រាថ្នាចង់ចូលរួមការប្រកួតខ្នាត
អន្តរជាតិនេះតាំងពីនាងនៅកុមារភាពមកម៉្លេះ។

បទសម្ភាសន៍៖

លោកអ្នកនាងជាទីមេត្រី លោកស្រីវេជ្ជបណ្ឌិត ហេងច័ន្នលីដា ដែលជាមាតារបស់
យុវតីម៉ានី បានអមដំណើរកញ្ញាម៉ានីន ទៅចូលរួមក្នុងការប្រកួតប្រជែងអ្នកវិទ្យាសាស្រ្ត
វ័យក្មេងនៅសហរដ្ឋអាម៉េរិកនោះ ។ នៅគ្រាជាមួយគ្នានេះ ខ្ញុំក៏បានជួបសម្ភាសន៍
លោកស្រីវេជ្ជបណ្ឌិតផងដែរ។លោកស្រីមានប្រសាសន៍ថាលោកស្រីមានអារម្មណ៍
ត្រេកអរ រំភើបជាអតិបរិមា នៅពេលបានឃើញកូនស្រីរបស់លោកស្រី ក្លាយជាជ័យ
លាភីទទួលរង្វាន់ពិភពលោកដូច្នេះ។

សំឡេងលោក ស្រី ហេង ច័ន្ន លីដា៖

សូមបញ្ជាក់ផងដែរថា ក្នុងបានទទួលជ័យលាភីកំរិតមេដាយ មាស នៅក្នុងការប្រកួត
ប្រជែងអ្នកវិទ្យាសាស្រ្តវ័យក្មេង ឆ្នាំ២០០៩ នោះ កញ្ញាម៉ានីន ក៏បានទទួលបានជ័យ
លាភីអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យនៃប្រទេសទួរគី រយៈពេល៤ឆ្នាំ
លើផ្នែកវិទ្យាសាស្រ្តដែរ។

យុវតី ម៉ានីន បានប្រាប់វិទ្យុអូស្រ្តាលីថា កញ្ញានឹងទៅសិក្សានៅសាលកវិទ្យាល័យទួរគី
នេះ នៅពេល កញ្ញាបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សានៅក្រុងភ្នំពេញ ដែលនឹងចាប់
ផ្តើមនៅឆ្នាំក្រោយ។

បាទលោក អ្នកនាងជាទីមេត្រី ដោយពេលវេលាមានកំណត់ ខ្ញុំសូ លឹមសេង សូមបញ្ចប់
នាទីស្ថានយុវវ័យនៃ វិទ្យុអូស្រ្តាលីនៅពេលនេះតែត្រឹមនេះ។ បាទលោក អ្នកក៏អាចស្តាប់
នាទីនេះឡើងវិញបានដែរ តាមរយៈអសយដ្ឋាន៖

បាទសូមអរគុណនិងសូមជម្រាបលា៕

រយៈពេល៖ ១២នាទី​និង​៥៣​វិនាទី

វាគ្មិន៖ ​យុវតីសំអាង ម៉ានីន អាយុ១៦ឆ្នាំ រស់នៅរាជធានីភ្នំពេញ បានទទួលជ័យលាភី
កំរិតមេដាយមាស នៅក្នុងការប្រកួតប្រជែងអ្នកវិទ្យាសាស្រ្តវ័យក្មេង ឆ្នាំ២០០៩
លោកស្រី​វេជ្ជបណ្ឌិត ​ហេង ​ច័ន្ន​លីដា មាតារបស់​កញ្ញា​​ម៉ានីន​

No comments:

Post a Comment