Thursday, October 22, 2009

-សភាបានអនុម័តច្បាប់ស្ដីពីការធ្វើបាតុកម្ម

By ហេង រស្មី, VOA, ខ្មែរ
រាយការណ៍ពីរាជធានីភ្នំពេញ
21 October 2009

រដ្ឋសភាបានអនុម័តច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធីបន្ទាប់ពីបានពិភាក្សា
ចំនួនបីថ្ងែ ប៉ុន្តែគណបក្សប្រឆាំងពុំគាំទ្រចំពោះច្បាប់នេះទេ។

លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ ៖

សមាជិកសភាចំនួន៧៦រូប ដែលភាគច្រើនជាសមាជិករបស់គណបក្សគ្រប់គ្រង
អំណាច គឺគណបក្សប្រ ជាជនកម្ពុជា នៅថ្ងៃពុធនេះ បានបោះឆ្នោតគាំទ្រច្បាប់
ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីនៅក្នុងចំណោមសមាជិកសភាចំនួន១០១រូប។
ក៏ប៉ុន្តែសមាជិកសភាមកពីគណបក្សប្រឆាំងដែលរួមមានគណបក្សសម រង្ស៊ីនិង
គណបក្សសិទ្ធិមនុស្ស ពុំបានបោះឆ្នោតគាំទ្រដោយលើកដៃចំពោះច្បាប់នេះទេ។

ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីនេះ មានចំនួន ៦ជំពូក ដែលចែកចេញ
ជា៣០មាត្រា ក្នុងគោលដៅកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅនៃការធ្វើបាតុ
កម្មដោយសន្តិវិធីនៅក្នុងប្រទេសកម្ពុជា ។

រដ្ឋសភារបស់ប្រទេសកម្ពុជា ដែលមានសមាជិកចំនួន១២៣រូប រួមមានគណ
បក្សចំនួន៥ គឺគណបក្សប្រជាជនកម្ពុជា គណបក្សសម រង្ស៊ី គណបក្សសិទ្ធិ
មនុស្ស គណបក្សហ៊្វុនស៊ិនប៉ិចនិងគណបក្សនរោត្តមរណឫទ្ឋិ បានចូលរួមពិ-
ភាក្សាយ៉ាងតឹងសសៃក ចំនួន៣ថ្ងៃទៅលើចំណុចនិងមាត្រាមួយចំនួននៅក្នុង
ច្បាប់នេះ ។

នៅក្នុងចំណុចទី២នៃមាត្រាទី១៤ បានចែងថា ការធ្វើបាតុកម្មដោយសន្តិវិធីមាន
ការចូលរួមយ៉ាងច្រើនបំផុត ត្រឹមតែ ២០០នាក់ប៉ុណ្ណោះ នឹងអនុញ្ញាតឲ្យធ្វើចាប់
ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៦ល្ងាច ។

ការកំណត់ចំនួនមនុស្ស ទីកន្លែង និងមានចំណុចមួយចំនួនទៀតនៅក្នុងច្បាប់
នេះ បានបង្កឲ្យមានការប្រ ឆាំងជំទាស់ពីគណបក្សប្រឆាំង ដែលមានសម្លេង
ភាគតិចនៅក្នុងរដ្ឋសភា ។

លោកសម រង្ស៊ី មេដឹកនាំគណបក្ស សម រង្ស៊ី ដែលអះអាងថា គណបក្សរបស់
លោកពុំបានបោះឆ្នោត ដោយលើកដៃគាំទ្រចំពោះច្បាប់នេះទេ បានបញ្ជាក់
ប្រាប់ក្រុមអ្នកកាសែតនៅឯអគាររដ្ឋសភាជាតិ នៅថ្ងៃពុធនេះថា ច្បាប់ស្តីអំពីការ
ធ្វើបាតុកម្មដោយសន្តិវិធីនេះ ធ្វើឡើងដើម្បីគាបសង្កត់កុំឲ្យមានអំណាចប្រជា-
ពលរដ្ឋ ឬ People Power ធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ។

លោក សម រង្ស៊ី បានបញ្ជាក់ថា រដ្ឋាភិបាលសព្វថ្ងៃនេះ គិតគូរតែចង់បង្រ្កាបបាតុ
កម្ម បំបិទសេរីភាពរបស់ ប្រជាពលរដ្ឋកុំឲ្យមានការតវ៉ាតែប៉ុណ្ណោះ ។

" គេមិនចង់ឲ្យបាតុកម្មនោះមានទ្រង់ទ្រាយធំ ពីព្រោះតែបាតុកម្មហើម មានទ្រង់
ទ្រាយធំ គឺរដ្ឋអំណាចភ័យខ្លាច ខ្លាចអំណាចប្រជារាស្រ្ត អំណាចប្រជារាស្រ្ត គឺ
ដណ្តើមយកអំណាច ដើម្បីគ្រប់គ្រងប្រទេស បំរើផលប្រយោជន៍ប្រជារាស្រ្តពិត
ប្រាកដ មិនបំរើផលប្រយោជន៍គណបក្សផ្តាច់ការ ឬមួយជនផ្តាច់ការណាមួយ
ក្រុមបក្សពួករបស់គាត់ប៉ុណ្ណឹងទេ បាទ"។

លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានបញ្ជាក់ថា ច្បាប់នេះពុំឯក
រាជ្យ រដ្ឋាភិបាលអាចយកលេសអ្វីមួយ ដោយពុំអនុញ្ញាតឲ្យមានការធ្វើបាតុកម្ម
ទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋដែលចង់បានទេ ។

"ក្រុមអ្នកដែលចង់សម្តែងមតិហ្នឹង នៅតែព្រួយបារម្ភដដែល នៅតែអាចធ្វើមិន
បានដដែល ប៉ះពាល់ដល់សង្គមស៊ីវិលក៏ដោយ អង្គការក្រៅរដ្ឋាភិបាលក៏ដោយ
ប្រជាពលរដ្ឋ។ សូម្បីប្រជាពលរដ្ឋតវ៉ារឿងដីធ្លី ក៏នៅតែគេអាចហាមឃាត់។ គេ
អាចនិយាយថា វាប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធាណៈ”។

ផ្ទុយពីការលើកឡើងរបស់គណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី លោក
នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលតំណាងឲ្យរដ្ឋាភិបាល បាន
និយាយ នៅក្នុងកិច្ចប្រជុំអង្គសភាថា ច្បាប់នេះមានសារៈសំ ខាន់ខ្លាំងណាស់
ដើម្បីផលប្រយោជន៍សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខរបស់សង្គមជាតិ។

No comments:

Post a Comment