Sunday, October 18, 2009

-បក្ស​សមរង្ស៊ី​ស្នើ​ឲ្យ​ដក​រឿង​បរិហារ​កេរ្តិ៍​ចេញ​ពី​សេចក្ដី​ព្រាង​ច្បាប់ក្រម​ព្រហ្មទណ្ឌ

ដោយ ហាស់ សាន
2009-10-01

នៅ​ថ្ងៃ​៣០ កញ្ញា គណបក្ស​សមរង្ស៊ី​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ថា គេ​ផ្តើម​ចាប់​ពី​ថ្ងៃ​ទី​១ តុលា​នេះ​ទៅ ដើម្បី​ព្យាយាម​រក​មធ្យោបាយ​ការពារ​សេរីភាព​បញ្ចេញ​មតិ ដោយ​ចូលរួម​ជជែក​វែកញែក​ក្នុង​រដ្ឋសភា​លើ​សេចក្តី​ព្រាង​ច្បាប់​ក្រម​ព្រហ្មទណ្ឌ ដាក់​ជូន​ពិនិត្យ​ដោយ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី។

គណបក្ស​ជំទាស់​នេះ​ស្នើ​ឲ្យ​ដក​ចេញ​នូវ​មាត្រា​ណា​ដែល​ទាក់ទង​នឹង​រឿង​បរិហារ​កេរ្តិ៍​និង​រឿង​និយាយ​បញ្ឈឺ​ផ្សេងៗ​ពី​សេចក្តី​ព្រាង​ច្បាប់​នោះ។

គណបក្ស​សមរង្ស៊ី សំអាង​ថា រឿង​ធំៗ​ដែល​មិន​ទាន់​ដោះស្រាយ​ចេញ​ដូច​ជា​រឿង​ភាព​ក្រីក្រ អកម្មភាព មនុស្ស​អត់​ការ​ធ្វើ ទំនាស់​ដី​ធ្លី អំពើ​ពុក​រលួយ​ជាដើម មិន​អាច​បោះ​ជំហាន​ទៅ​មុខ​បាន​ទេ បើ​អ្នក​ធ្វើ​ច្បាប់ ក្រុម​សង្គម​ស៊ីវិល អ្នក​សារព័ត៌មាន សហជីព និង​ប្រជាពលរដ្ឋ​តូច​តាច មិន​អាច​ចូលរួម​បញ្ចេញ​យោបល់​បាន​នោះ៕

No comments:

Post a Comment